ចំនួនសត្វក្តាន់ milu របស់ប្រទេសចិនកើនឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែងការពារ

ប៉េកាំង៖ នៅពេលដែលត្រូវបានគេគិតថា ជិតផុតពូជនោះ ស្រាប់តែចំនួនសត្វក្តាន់ ដែលគេហៅឈ្មោះថា milu នៅក្នុងប្រទេសចិនបានកើនឡើងវិញយ៉ាងខ្លាំង។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ មានសត្វក្តាន់ milu ប្រហែល  ៩ពាន់ក្បាល បាននិងកំពុងរស់នៅក្នុងតំបន់បម្រុងធម្មជាតិទូទាំងប្រទេសចិន។ សត្វព្រៃទាំងនេះ គឺជាថនិកសត្វមានដើមកំណើតនៅក្នុងប្រទេសចិន ប៉ុន្តែបានផុតពូជនៅទីនោះក្នុងអំឡុងឆ្នាំ ១៩០០ ដោយសារតែមានការបរបាញ់ច្រើនក្នុងអំឡុងពេលនៃសង្រ្គាម និងគ្រោះមហន្តរាយធម្មជាតិ។

ក្រុមអ្នកអភិរក្សបានចាប់ផ្តើមធ្វើការដើម្បីនាំយកពួកវាមកវិញពីមាត់ទន្លេនៅឆ្នាំ ១៩៨៥ នៅពេលដែលប្រភេទសត្វក្តាន់នេះ ត្រូវបានណែនាំទៅកាន់ប្រទេសចិនវិញ ពីចក្រភពអង់គ្លេស ជាកន្លែងដែលហ្វូងសត្វតូចមួយបានរួចរស់រានជីវិតពីការជាប់ឃុំឃាំង៕ ប្រភព៖ South China Morning Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner