សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់មូលហេតុជុំវិញកិច្ចព្រមព្រៀងក្រុងប៉ារីសអស់សុពលភាព (Video Inside)

សម្តេចតេជោហ៊ុនសែន បានចាត់ទុកទង្វើរបស់ក្រុមប្រឆាំងដែលស្វែងរកការចង់សើរើការអនុវត្តកិច្ចព្រមព្រៀង ក្រុងប៉ារីសថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺជាក្រុមដែលចង់ឲ្យបរទេសវិលត្រឡប់មកត្រួតត្រាកម្ពុជាសាឡើងវិញ។  

កម្ពុជាក្នុងអតីតជំនាន់ដែលរដ្ឋធម្មនុញ្ញថ្មីមិនទាន់ចាប់កំណើត ការសម្រេចកិច្ចការនយោបាយក្នុងប្រទេសត្រូវ បានគេចងភ្ជាប់នឹងអំណាចសម្រេចរបស់កងកម្លាំងអង្គការសហប្រជាជាតិអ៊ុនតាក់ ដែលខ្ពស់ជាងអំណាចរបស់ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុដែលគង់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC នោះថែមទៀត។  

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានបញ្ចប់ក្រោយកម្ពុជាបានរៀបចំបោះឆ្នោតសកលលើកដំបូងបង្កើត រដ្ឋាភិបាលថ្មីខែឧសភាឆ្នាំ១៩៩៣ និងក្រោយមករាជរដ្ឋាភិបាលថ្មីនោះបានប្រកាសរដ្ឋធម្មនុញ្ញរបស់ខ្លួនថ្ងៃទី២៤ កញ្ញាឆ្នាំ១៩៩៣ដដែលនោះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានរំលឹកសាឡើងវិញថ្ងៃនេះជុំវិញកិច្ច ព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានបញ្ចប់តាំងពីពេលនោះមក ។

សូមបញ្ជាក់ថារដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មានអាយុ២៨ឆ្នាំហើយគិតត្រឹមថ្ងៃទី២៤កញ្ញាឆ្នាំ២០២១។ រដ្ឋធម្មនុញ្ញ កម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែក អំណាចដាច់ដោយឡែកពីគ្នាគឺ ១) អំណាចនីតិបញ្ញត្តិ, ២) អំណាចនីតិប្រតិបត្តិ និង៣) អំណាចតុលាការ ហើយ ក៏បានចែងនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិង គោល ការណ៍នីតិរដ្ឋជាដើមនោះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា បើកម្ពុជាមានរដ្ឋធម្មនុញ្ញនិង ការបែងចែកគោលការណ៍ច្បាស់លាស់យ៉ាងនេះទៅហើយ តើគេចាំបាច់ត្រូវអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយការហៅបរទេសចូលមកត្រួតត្រាកម្ពុជាវិញដែរឬទេ?

ក្រោយការដកចេញនូវកងកម្លាំងអង្គការសហប្រជាជាតិអ៊ុនតាក់ កាលពី២៨ឆ្នាំមុននោះ, សង្គ្រាមស៊ីវិលនៅតែ បន្តឆាបឆេះ និងថែមទាំងការធ្វើឲ្យកម្ពុជានាពេលនោះស្ថិតជាប្រទេសដែលមានតំបន់ត្រួតត្រានិងរដ្ឋាភិបាល២ ថែមទៀត។ ដើម្បីដោះស្រាយបញ្ហាជាតិនាពេលនោះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន បានបង្កើតគំនិតផ្តួចផ្តើម យុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះដើម្បីស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ។ ការអនុវត្តនយោ បាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាមអូសបន្លាយនៅកម្ពុជានិងបាននាំមកនូវ សន្តិភាពពេញលេញ, ការឯកភាព ជាតិនិងទឹកដី នៅចុងឆ្នាំ១៩៩៨៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner