នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវ៉ានីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមប្រព័ន្ធវីដេអូ (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ានី បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ និងភាគី ទាំង២បានយល់ព្រមគ្នាជម្រុញបន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សុខាភិបាលនិងវិស័យជាច្រើនទៀត។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំង២ប្រទេស នេះ មិនត្រឹមតែផ្តោតលើបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែថែមទាំងផ្តោតលើបញ្ហាពហុភាគីថែមទៀត។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីស្លូវ៉ានីលោកហ្សាណេ ហ្សាន់សា គឺជាប្រធានប្តូរវេនសហភាពអឺរ៉ុប និងជាអ្នក សម្របអាស៊ីអឺរ៉ុប និងអាស៊ាន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner