Black & White Ep41: តើកម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ?



លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ជាភាសាអង់គ្លេស ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ថ្ងៃ ១៨ ខែតុលា ឆ្នាំ២០២១ មានចំណងជើងថា “កម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ ដូចកាលពីឆ្នាំ២០១៨ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ“។

– នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ មិនអាចមានការបោះឆ្នោតពិតប្រាកដបានទេ បើមិនមានការចូលរួមពីគណបក្សប្រឆាំ​ងពិតប្រាកដ តែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។ 

– ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានគេចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយគ្មានភស្តុតាងអ្វីឡើយ ដែលអាចយកជាការបាន។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ត្រូវបានគេយកធ្វើជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ 

– របប ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតគណបក្សប្រឆាំងក្លែងក្លាយជាច្រើន ដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិថា បានអនុវត្ត “លទ្ធិប្រជាធិបតេយ្យ ពហុបក្ស”។ តែគណបក្សប្រឆាំងក្លែងក្លាយ ក្រោមឱវាទលោក ហ៊ុន សែន អស់ទាំង។

– ចំពោះអ្នកស្នេហាជាតិឯករាជ្យ ដែលមានបំណងបង្កើតគណបក្សថ្មី ដើម្បី​ចូលរួមក្នុងការបោះឆ្នោតខាងមុខ បែរជាត្រូវបានគេហាមឃាត់មិនឲ្យបើកគណបក្សថ្មីទេ ដោយ​គេ​ចោទប្រកាន់ថា មានឧត្តមគតិដូចគណបក្សសង្គ្រោះជាតិ។

–  មិនអាចមានការបោះឆ្នោតត្រឹមត្រូវបានទេ បើមិនមានការរៀបចំឡើងវិញ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសព្វថ្ងៃស្ថិតក្រោមបញ្ជាគណបក្សកាន់អំណាច ហើយប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីលួចបន្លំសន្លឹកឆ្នោត ។ 

– ដើម្បីឲ្យការបោះឆ្នោតខាងមុខអាចទទួលយកបាន ដោយមតិជាតិនិងអន្តរជាតិ កម្ពុជាត្រូវតែអនុវត្តអនុសាសន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទាំងនោះ មាន​ការទម្លាក់ចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានទាំងឡាយ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ហើយត្រូវបើកផ្លូវឲ្យគណបក្សប្រឆាំងពិត តែមួយគត់ដំណើរការឡើងវិញ។

សំនួរពិភាក្សា

១/ ចំពោះទស្សនៈយល់ឃើញ របស់លោកវាគ្មិន មានការឆ្លើយតបបែបណា ចំពោះអ្វីដែលលោក សម រង្ស៊ី បានលើកឡើងនៅក្នុងអត្ថបទលោក?

២/ តើអត្ថន័យថា៖ កម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ ដូចកាលពីឆ្នាំ២០១៨ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេនេះ វាបានបញ្ហាញការពិតដែរឬទេ? ព្រោះអ្វី?

៣/ ​ក្នុងខ្លឹមសារនៃអត្ថបទនេះ យើងឃើញមានឃ្លាមួយដែលគួរចាប់អារម្មណ៍ខ្លាំង ព្រោះវាបានវាយប្រហារមកលើបក្សកាន់អំណាចជាពិសេសថ្នាក់ដឹកនាំ ខ្ញុំសូមលើកយកទាំងស្រុងមកអាន៖ របប ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតគណបក្សប្រឆាំងក្លែងក្លាយជាច្រើន ដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិ ថា របបនេះ អនុវត្ត “លទ្ធិប្រជាធិបតេយ្យ ពហុបក្ស”។ តែគណបក្សប្រឆាំងក្លែងក្លាយ ក្រោមឱវាទលោក ហ៊ុន សែន អស់ទាំងនោះ គ្រាន់តែជាគណបក្សបោកបញ្ឆោតទេ។ តើចំពោះលោកវាគ្មិនមើលឃើញបែបណា?

៤/ ជារួមតើការមើលឃើញរបស់លោកវាគ្មិនបែបណា ចំពោះអ្វីដែលលោកសមរង្ស៊ីបានចុះផ្សាយថា ចំពោះអ្នកស្នេហាជាតិឯករាជ្យ ដែលមានបំណងបង្កើតគណបក្សថ្មី ដើម្បី​ចូលរួមក្នុងការបោះឆ្នោតខាងមុខ បែរជាត្រូវបានគេហាមឃាត់មិនឲ្យបើកគណបក្សថ្មីទេ ដោយ​គេ​ចោទប្រកាន់ថា មានឧត្តមគតិដូចគណបក្សសង្គ្រោះជាតិ។

៥/ លោកសមរង្ស៊ីបានចុះផ្សាយបន្ថែមថា  ដើម្បីឲ្យការបោះឆ្នោតខាងមុខអាចទទួលយកបាន ដោយមតិជាតិនិងអន្តរជាតិ កម្ពុជាត្រូវតែអនុវត្តអនុសាសន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅ កម្ពុជា។ ក្នុងចំណោមអនុសាសន៍ទាំងនោះ មាន​ការទម្លាក់ចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានទាំងឡាយ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ហើយត្រូវបើកផ្លូវឲ្យគណបក្សប្រឆាំងពិតប្រាកដតែមួយគត់ ដំណើរការឡើងវិញជាបន្ទាន់។ តើការមើលឃើញរបស់លោកវាគ្មិនបែបណា ចំពោះអ្វីដែលលោកសមរង្ស៊ីបានចុះផ្សាយ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner