Black & White Ep42: ផ្នត់គំនិតរបស់ប្រជាជនបែបណា ជាជោគវាសនាជាតិ



អត្ថបទយោង និងខ្លឹមសារសង្ខេប

ដូចយើងដឹងហើយថា ”គំនិត គឺជាសមិទ្ធផលនៃការគិតរបស់មនុស្ស ការគិតបែបណា​ សកម្មភាពក៏ប្រព្រឹត្ដិព្រមទៅតាមនោះដែរ។ ក្នុងន័យនេះ រឿងនយោបាយដូចគ្នា ប្រជាពលរដ្ឋចាំបាច់ និងដាច់ខាតត្រូវតែដុសខាត់ផ្នត់គំនិតរបស់ខ្លួន គិតចំពោះឧត្ដមប្រយោជន៍ជាតិជាធំ ព្រោះកាលបើយើងផ្ដល់សារសំខាន់ចំពោះជាតិ ហើយយើងនឹងអាចវិនិច្ឆ័យចំពោះព័ត៌មានទាំងឡាយណាដែល នាំឲ្យខាតបង់ចំពោះផលប្រយជន៍ជាតិ។ ជាពិសេសគឺចេតនាការលុកដៃរបស់បរទេសមកលើកម្ពុជា ដែលវាគឺជាគ្រោះមហន្តរាយរួមដ៏ធំចំពោះជាតិ។ តើដើម្បីបានមូលដ្ឋានល្អក្នុងការវិភាគ គិតត្រិះរិះពិចារណា ស្វែងរកហេតុផលត្រូវឬខុស យើងត្រូវមានកត្ដាអ្វីខ្លះ និងដូចម្ដេច? យើងនិងពិភាក្សាដេញដោលជាមួយវាគ្មិនក្នុងកិច្ចពិភាក្សារបស់កម្មវិធីយើងដូចតទៅ?

សំនួរពិភាក្សា

១/ ជាបឋមខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញលោកវាគ្មិនមានមតិចំណាប់អារម្មណ៍ខ្ពស់ចំពោះ ប្រធានបទរបស់យើងថ្ងៃនេះថា៖ ផ្នត់គំនិតរបស់ប្រជានជនបែបណា ជាជោគវាសនារបស់ជាតិយើង?

២/ ថាតើអ្វីជាបុព្វហេតុនាំទៅរកការតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ តើកម្ពុជាយើងមានប្រវត្ដិសាស្ដ្រយ៉ាងណាខ្លះ ដើម្បីបានជាបច្ច័យនៃសិក្សារៀនសូត្រ?

៣/ ក្នុងបច្ចុប្បន្នភាព កម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពមួយដែលប្រជាពលរដ្ឋលោកមានឱកាសចាប់យក សេចក្ដីសុខសេចក្ដីចម្រើនប្រកបដោយឧត្ដមភាពនៃខ្លួន។ សេរីភាពនៃគំនិតតែងកើតមានក្នុងកាលៈទេសៈដ៏ប្រសើរនេះ តើយើងគប្បីទុកដាក់ការគិតបែបណា ដែលមិនខុសឆ្គង ទិដ្ឋភាពសង្គម។

៤/ តើលោកវាគ្មិនមានមូលដ្ឋានគំនិតយ៉ាងណាខ្លះ ដើម្បីចូលរួមក្នុងការចែករំលែកផ្ដល់ជូន នូវឧត្ដមគតិខ្ពស់ចំពោះជាតិ និងជនរួមជាតិ?

៥/ សរុបខ្លឹមសារនៃប្រធានបទចប់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner