Black & White Ep43: កិច្ចព្រមព្រៀងក្រុងប៉ារីស តើនរណាជាវីរបុរសជាតិ?



អត្ថបទយោង និងខ្លឹមសារសង្ខេប

កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្របានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។

– ថ្លែងសារនយោបាយ ក្នុងជំនួបក្រុមបាតុករ លោកសម រង្ស៊ីបានលើកឡើងនូវខ្លឹមសារមួយចំនួន៖

– ទីមួយ គឺលោកបានចោទប្រកាន់ថា៖ ប្រទេសកម្ពុជា គឺរដ្ឋរបស់ ហ៊ុនសែន (សម្ដេច) និងបក្សពួក ហ៊ុនសែន។ គាត់និងក្រុមគាត់ មិនចង់បានបែបនោះទេ គឺចង់បានសាធារណរដ្ឋ។

– ទីពីរ លោកលើកឡើង អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយលោកបន្ដចោទឡើងថា៖ តើរដ្ឋអំណាច ហ៊ុន សែន ចូលចិត្ដនិងចង់អនុវត្ដិតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសដែរឬទេ? ព្រោះកិច្ច​ព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាអនុវត្ដិលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ កម្ពុជាបច្ចុប្បន្ន មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រទេសផ្ដាច់ការ គ្មានសិទ្ធិ គ្មានសេរី គ្មានពហុបក្ស ។

– ទីបី លោកបានលើកឡើងថា៖ នៅកម្ពុជា រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះចំណុចមួយសំខាន់ គឺការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាមានការបោះឆ្នោតពិតប្រាកដ ប៉ុន្តែជាការបោះឆ្នោតក្លែងក្លាយ មានតែគំរាមកំហែង ការបំភិតបំភ័យ ចាប់ដាក់គុក គ្មានសិទ្ធិសម្ដែងមតិ។

-ទីបួន ការបោះឆ្នោត ត្រូវបើកចំហឱ្យមានគណបក្សទាំងអស់ចូលរួមដោយសេរី ស្មើគ្នាដូចគ្នា។ 

– ទីប្រាំ លោកថា សម្ដេច តេជោ ខ្លាច គណបក្សសង្គ្រោះជាតិ។ 

– ទីប្រាំមួយ លោកនិងបក្សពួកទាមទារ ឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារិស ត្រូវតែបោះឆ្នោត ដោយសេរីយុត្ដិធម៌​ ចំហដាច់ខាត។ ក្នុងនោះលោកលើកទឹកចិត្ដឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាមទា និងជាពិសេសឱ្យមានគណបក្សសង្គ្រោះ​ជាតិចូលរួមបោះឆ្នោតជាដាច់ខាត។ 

កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយរូបនោះគឺ ព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សំនួរពិភាក្សា

១/ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយនរណាខ្លះដែលជាវីរៈបុរសជាតិ?

២/ សម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖

ទី១. រៀបចំជំនួប សីហនុ-ហ៊ុន សែន ទី២. ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ។ ទី៣. ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្ខសម្ព័ន្ធ។ ទី៤. ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកប​ដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន។ ទី៥. រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។

៣/ កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្រ បានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។ តើលោកយល់យ៉ាងណាពីសកម្មភាពនេះ?

៤/ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។

៥/ សម្តេង ហេង​សំរិន នៅកម្ពុជាខ្ញុំនៅចងចាំថា កាលពី៣០ឆ្នាំមុន នៅក្នុងដំណាក់កាលនៃការចរចាក្រោមការដឹកនាំផ្ទាល់ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានបញ្ហាច្រើនណាស់ដែលលេចឡើង។ ប៉ុន្តែបញ្ហាដែលចោទធំជាងគេ គឺដំណោះស្រាយលើទិដ្ឋភាពយោធា ដែលពិបាកឈានដល់កិច្ចព្រមព្រៀង។ តើលោកយល់យ៉ាងណាក្នុងរឿងនោះ?

៥/ នៅក្នុងកិច្ចដំណើរការទាំងអស់នេះ គោលនយោបាយ “ឈ្នះ-ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង ហើយក៏ជាមេរៀនដ៏សំខាន់ ដែលកម្ពុជាដកស្រង់បានពីការសាកល្បង និងការតស៊ូយ៉ាងប្តូរផ្តាច់អស់រយៈពេលជាច្រើនទសវត្ស ដើម្បីសម្រេចបាននូវសន្តិភាព និងភាពសុខក្សេមក្សាន្តយ៉ាងពេញលេញនាពេលបច្ចុប្បន្ននេះ។ សម្រាប់លោក តើលោកយល់យ៉ាងណាពីនយោបាយឈ្នះ ឈ្នះ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner