Black & White Ep44: សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២

អត្ថបទយោង និងខ្លឹមសារសង្ខេប

សម្តេច តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកប​ដោយ​ចីរភាព» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយ​​ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២ 

ទី១. ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីតំបន់អាស៊ានមានស្រាប់ពិសេសកិច្ចព្រមព្រៀងអាសិប (RCEP) នឹងចូលជាធរមាននៅដើមឆ្នាំ២០២២។

ទី២. ត្រូវចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល ព្រមទាំងការលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ទី៣. ត្រូវលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ។ ឪកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អាស៊ានថា «សម្រាប់កម្ពុជា ខ្ញុំសូមជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតីបុរេសកម្ម សំដៅលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិ ឳ្យទៅជា​កាលា​នុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការអនុវត្ត នូវគោលនយោ​បាយនិងវិធានការសំខាន់ៗ មាន “ក្របខណ្ឌគោលនយោ​បាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មីៗ, ព្រមជាមួយនឹងការបញ្ចប់នូវ “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ»។

សំនួរ

១. សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២។ តើអ្វីជាការយល់ឃើញរបស់លោកលើបញ្ហានេះ?

២. ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកប​ដោយ​ចីរភាព» នៅថ្ងៃទី២៥ ខែតុលា តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២ ខ្ញុំសូមលើកម្តង១ចំណុចដើម្បីស្នើសូមជូនលោកបកស្រាយ។

៣. ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីតំបន់អាស៊ានដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគពីបរទេសដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច»។

៤. ត្រូវចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការចូលរួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយកាត់​បន្ថយ​គម្លាត​ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ »។

៥. ត្រូវលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិ​វឌ្ឍ និងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner