Positive Cambodia Ep27: សេចក្តីវាយតម្លៃរបស់សម្តេចតេជោ រយះពេលដ៏ខ្លីខាងមុខ អាស៊ាននឹងអាចគ្រប់គ្រងជំងឺកូវិដដ៏មានប្រសិទ្ធភាព

អត្ថបទយោង និងខ្លឹមសារសង្ខេប

​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែងថា ការអូសបន្លាយ​ការរាតត្បាត​ជំងឺ​កូវីដ​-១៩ ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំកន្លងមក​នេះ​បាន​ក្លាយជា​វិញ្ញាសា​សាកល្បង​នូវ​សមត្ថភាព​នៃ​ការដឹកនាំ និង​អភិវឌ្ឍ​ន៍ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​ហើយ​ក្នុងពេល​ដ៏ខ្លី​ខាងមុខ អាស៊ាន​នឹង​អាច​គ្រប់គ្រង​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព​។ លោក​ថ្លែង​ដូច្នេះ ក្នុងពេល​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង៣៩ តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​កាលពី​ថ្ងៃទី​២៦ ក្រោម​ប្រធានបទ «​យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណៈ យើង​រីកចម្រើន​ទៅមុខ​» ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់​ផ្ទះ​។ 

សម្តេចតេជោ ហ៊ុន សែន  ថ្លែងថា​ មកដល់ពេលនេះ​យើង​អាច​វាយតម្លៃ​បាន​ថា អាស៊ាន​នឹង​ឈានទៅរក​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​នោះបាន ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេល​ដ៏ខ្លី​ខាងមុខ​»​។ សម្តេចតេជោ ហ៊ុន សែន បន្តថា ជា​ទិសដៅ​ទៅមុខ ការងារ​សំខាន់​បន្ត និង​បន្ទាប់​គឺ​ការស្តារ​ និង​ការអភិវឌ្ឍ​វិស័យ​សង្គម សេដ្ឋកិច្ច​ឡើងវិញ តាមរយ:​ការធានា​ប្រក្រតីភាព​នៃ​លំហូរ​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ​។ 

សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថ្លែងថា នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​គួបផ្សំ​នឹង​វិធានការ​ផ្សេងទៀត​។ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែតុលា កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ ១៦លាន​ ៨៨នាក់​ ស្មើនឹង​ប្រមាណ ១០០​ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​ ១០លាន​នាក់​ ដែលត្រូវចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន ​ថ្លែងថា​៖ «​ជា​ការវាយតម្លៃ​ជំងឺ​កូវីដ​នៅ​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​គ្រប់គ្រង​បានល្អ​។ ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាននិង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ តាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយ​គ្រោង​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ១៩​ ​នៅ​ចុងឆ្នាំ​ ២០២១។

មេដឹកនាំ​អាស៊ាន​បាន​ប្តេ​ជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកែលម្អ​នៃ​ប្រព័ន្ធ​សុខភាព​សាធារណ:​សកល និង​ឆ្ពោះទៅរក​ការធានា​បាន​នូវ​ការទទួលបាន​ថ្នាំ​ប្រកប​ដោយ​សមធម៌ សម្រាប់​ការព្យា​បាល ជំងឺ​កូវីដ​-១៩ ដោយ​ធ្វើឱ្យ​វ៉ាក់សាំង​កូវីដ-១៩ ជា​ទំនិញ​សាធារណ:​សកល អាច​រកបាន និង​មាន​តម្លៃ​សមរម្យ​សម្រាប់​មនុស្ស​ទូទៅ​។កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​ ៣៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី២៨ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​។ នៅ​ថ្ងៃទី​២៨ ខែតុលា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើ​បទ​អន្តរាគមន៍​ផងដែរ​នៅក្នុង​ពិធី​បិទ​ក្រោយពី​ប្រ៊ុយណេ​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ជូន​កម្ពុជា​។

សំនួរពិភាក្សា

១/ ជាបឋមមុននិងនាងខ្ញុំបានចូលទៅកាន់ប្រធានបទ សូមអោយលោកបានរៀបរាប់បន្តិចស្តីអំពីអាស៊ាន ក្នុងបរិបទកូវិដនេះ ? (ការជួយគ្នាក្នុងគ្រាលំបាក)

២/ ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​ ៣៩ តាម​ប្រព័ន្ធ​វីដេអូ​អនឡាញក្រោម​ប្រធានបទ «​យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណៈ យើង​រីកចម្រើន​ទៅមុខ​» ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់​ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «​ការអូសបន្លាយ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ អស់​រយ:ពេល​ជិត​ ២ ​ឆ្នាំកន្លងមក បាន​ក្លាយជា​វិញ្ញាសារ​សាកល្បង​សមត្ថភាព​ដ៏ធំ​មួយ​ក្នុង​ការដឹកនាំ និង​អភិវឌ្ឍ​ទាំង​សម្រាប់​អាស៊ាន​ទាំងមូល និង​ទាំង​សម្រាប់​ប្រទេស​ជា​សមាជិក​នីមួយៗ​។ តើយល់យ៉ាងណាពីសមត្ថភាព​​ក្នុង​ការដឹកនាំ និង​អភិវឌ្ឍរបស់សម្តេច?

៣/ មកដល់ពេលនេះ​យើង​អាច​វាយតម្លៃ​បាន​ថា អាស៊ាន​នឹង​ឈានទៅរក​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​នោះបាន ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេល​ដ៏ខ្លី​ខាងមុខ​»​​ សម្រាប់លោកផ្ទាល់ តើលោកមានគំនិតសុដ្ឋិនិយមយ៉ាងណាដែរចំពោះខ្លឹមសារខាងលើនេះចា ?

៤/ សម្តេចតេជោ ហ៊ុន សែន បន្តថា ជា​ទិសដៅ​ទៅមុខ ការងារ​សំខាន់​បន្ត និង​បន្ទាប់​គឺ​ការស្តារ​ និង​ការអភិវឌ្ឍ​វិស័យ​សង្គម សេដ្ឋកិច្ច​ឡើងវិញ តាមរយ:​ការធានា​ប្រក្រតីភាព​នៃ​លំហូរ​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ។ នាងខ្ញុំចង់ជំរាបសួរលោក ថាតើលោកមើលឃើញយ៉ាងណាដែរចំពោះចក្ខុវិស័យក្នុង របស់រាជរដ្ឋាភិបាល ក្នុងជំនួបប្រជុំអាស៊ាននេះចា ពិសេសក្នុងកិច្ច​ពិភាក្សា​ទៅលើ​ការកសាង​សហគមន៍​អាស៊ាន ជាមួយការរឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ទំនាក់ទំនង​ខាងក្រៅ និង​មជ្ឈភាព​អាស៊ាន និង​ការផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់​ និង​អន្តរជាតិ?

៥/ សម្តេចតេជោ បានប្រាប់ទៅកាន់អាស៊ាននិងពិភពលោកថា នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​គួបផ្សំ​នឹង​វិធានការ​ផ្សេងទៀត។ ជួសមុខអោយប្រជាជនខ្មែរទាំងអស់តើលោកយល់យ៉ាងណាចំពោះ វិធីសាស្ត្រដាក់ចេញរបស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការកំណត់​យក​ការចាក់​វ៉ាក់សាំងដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះចាស​?សំនួរបិទបិទកម្មវិធី :  ងាកមកប្រសាសន៍របស់សម្តេច ម្តងទៀតគឺថា សម្តេចតេជោ ហ៊ុន សែន ​ថ្លែងថា​៖ «​ជា​ការវាយតម្លៃ​ជំងឺ​កូវីដ​នៅ​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​គ្រប់គ្រង​បានល្អ។ ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាននិង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ តាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយក៏​គ្រោង​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១ ​»​។ ដោយចាប់ផ្តើមពីការ បើកអោយតំណើតការទេសចរណ៍វ៉ាក់សាំងជាជំហានតំបូង ។ តើលោកមានការយល់យ៉ាងណាដែរចា ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner