ក្រសួងការងារបញ្ជាក់ការបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី៧៤ដល់កម្មករនិយោជិត (Video Inside)

ក្រសួងការងារ បានជូនដំណឹងអំពីការបន្តបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៧៤ ជូនកម្មករនិយោជិត ជាង១ ពាន់ នាក់ដែលព្យួរការងារក្នុងពេលដែលវិបត្តិកូវីដ១៩នៅមិនទាន់បានផុតរលត់នៅឡើយនោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្ងៃទី១០ វិច្ឆិកា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៧៤ នោះ គឺសម្រាប់កម្មករនិយោជិត១ពាន់៣៧នាក់នៃរោងចក្រសហគ្រាសទាំង ១៥ នៃវិស័យកាត់ដេរ និងវិស័យ ទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាម ស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាល។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកាដដែល បានបញ្ជាក់នូវរបៀបបើកប្រាក់ឧបត្ថម្ភដែលធនាគារឯក ទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលកម្មករធ្លាប់បាន ផ្តល់ មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ សេចក្តីជួនដំណឹងបញ្ជាក់ថា ដើម្បី បើកប្រាក់ឧបត្ថម្ភនោះ កម្មករនិយោជិត ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួល បាន សារនោះទៅកាន់ភ្នាក់ងារវីង ណាដែលនៅជិតបំផុត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner