ថៃ​មិនទាន់​ឲ្យ​បើក​ ខា​រ៉ា​អូខេ​ ទេ​

ទីតាំង​ក​ម្សាន្ត​នា​ពេល​រាត្រី​នៅ​ទូទាំង​ប្រទេស​ថៃ​នៅតែ​បិទទ្វារ​ ​រហូតដល់​ ​យ៉ាងហោចណាស់​ ​ពាក់កណ្តាល​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​ហៅ​កាត់​ថា​ CCS​A​ ​។​

​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​អ្នកនាំពាក្យ​ CCS​A​ ​បាន​និយាយ​ ​នា​ថ្ងៃ​ទី​១​២​ ​វិច្ឆិកា​នេះ​ថា​ ​កិច្ចប្រជុំ​របស់​ CCS​A​ ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​សម្រេច​ថា​ ​រំកិល​ពេល​បើក​ ​ផាប់​ ​បារ​ ​និង​ខា​រ៉ា​អូខេ​ ​ដែល​ធ្លាប់​ថា​ ​គ្រោង​នឹង​ដំណើរការ​ ​នា​ថ្ងៃ​ទី​១​ ​ធ្នូ​នោះ​ ​ទៅ​ជាង១​ខែ​ទៀត​។​ ​យោង​តាម​ស្ថានភាព​កូ​វី​ដ​១​៩​ ​កាលបរិច្ឆេត​បើក​ដំណើរការ​ទីតាំង​ក​ម្សាន្ត ​ពេល​រាត្រី​ទាំងនោះ​ ​ត្រូវ​បាន​កំណត់​ថា​ ​នឹង​បើកទ្វារ​ឡើងវិញ​ ​នៅ​ថ្ងៃ​ទី​១​៦​ ​មករា​ ​ហើយ​តាម​តំបន់​ទៀត​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ​ចាប់តាំង​ពី​បើក​ប្រទេស​ ​កាលពី​ថ្ងៃ​ទី​១​ ​វិច្ឆិកា​ ​មក​ ​គ្រឿងស្រវឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ត្រឹម​ភោជនីយដ្ឋាន​ ​និង​ ​អាហារដ្ឋាន​ ​ប៉ុណ្ណោះ​ ​នៅ​បាងកក​, Kr​a​b​i​, ​P​hang​n​g​a​ ​និង​ ​P​h​uk​e​t​ ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner