រកឃើញកាំភ្លើងថ្មី៣៣ដើមក្នុងចំការមៀននៅបាត់ដំបង (Video Inside)

កាំភ្លើងអាកាស្វ័យប្រវត្តិ៣០ដើមនិងកាំភ្លើង M79 ៣ដើម រួមជាមួយបង់គ្រាប់ថ្មីៗជាច្រើន ត្រូវបានគេប្រទះឃើញ លាក់ទុកក្នុងចំការមួយកន្លែងនៅក្នុងខេត្តបាត់ដំបង។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ខៀវ សុ ភ័គ ត្រូវបណ្តាញសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបានថ្លែងថាអាវុធថ្មីៗទាំង៣៣ដើមរួមនឹងបង់គ្រាប់ អាកាចំនួន៤០បង់នេះ ត្រូវគេរកឃើញ នាល្ងាចថ្ងៃ ទី១២វិច្ឆិកាឆ្នាំ២០២១នេះ នៅក្នុងចំការមៀនក្នុងស្រុកភ្នំព្រឹក។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើកាំភ្លើងថ្មីៗអាកានិង អឹម ៧៩ដែលរកឃើញលាក់ក្នុងចំការនោះ ជាកាំ ភ្លើងកម្មសិទ្ធិរបស់អ្នកណាឡើយ។ អាវុធថ្មីៗទាំងនេះ ត្រូវគេសង្ស័យ ថាក៏មិនមែនជាអាវុធដែលបន្សល់ទុក ដោយសារអតីតកាលសង្គ្រាមស៊ីវិលនៅកម្ពុជានោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner