យប់​នេះ​ ​វៀតណាម​ថា​ឆ្លង​ ​ជិត​១​ម៉ឺន​នាក់​ ​ស្លាប់​ជិត​៩​០​នាក់​ ទៀត

នាយ​ប់​ថ្ងៃ​ទី​១​៦​ ​វិច្ឆិកា​ ​២​០​២​១​នេះ​ ​ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​ ​៩​៦​៥​០​ករណី​បន្ថែម​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​ចំនួន​៨​៧​នាក់​ទៀត​ដែរ​។​

​ក្រសួង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មានតែ​៩​ករណី​ ​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​ ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ​ ​បាន​រ៉ាប់រង​ចំនួន​១​១​៨​៣​ករណី​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​១​,​០​៤​៥​,​៣​៩​៧​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៨​៧​០​,​៩​៩​៧​នាក់​ ​ចំណែក​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​៣​,​២​៧​០​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner