ឯកឧត្តម វង សូត ៖ មន្ត្រីយេីងត្រូវបំរេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យល្អ មានតម្លាភាព មិនត្រូវប្រកាន់បក្សពួកអ្វីឡេីយ ដេីម្បីបង្ហាញសមត្ថភាព ចំណេះដឹង និងប្រជាប្រិយភាព របស់សមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា យេីង

ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានថ្លែងថា មន្ត្រីយេីងត្រូវបំរេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យល្អ មានតម្លាភាព មិនត្រូវប្រកាន់បក្សពួុកអ្វីឡេីយ ដេីម្បីបង្ហាញសមត្ថភាព ចំណេះដឹង និងប្រជាប្រិយភាព របស់សមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា យេីង ។
ការថ្លែងបែបនេះ របស់ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងខណះដែល ឯ ឧ បានអញ្ជើញជាអធិបតីក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡេីងនៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅគណ បក្ស ឃុំក្រែក ក្នុងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ឯកឧត្ដម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្តសាសន៍ថា គ្រប់អង្គបោះឆ្នោត ទាំងអស់ត្រូវយកចិត្តសំឡឹងមេីលបេក្ខជន ដែលជា សមាជិកភូមិឃុំ ពោលគឺផ្អែកទៅលេីសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយ ភាព នៅតាមមូលដ្ឋាននីមួយៗ ដេីម្បីឈរឈ្មោះក្នុងការជ្រេីសរេីសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។ បន្ថែមលេីនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលនេះ ឯកឧត្ដម វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ ពិនិត្យ មេីលបេក្ខជនរបស់ខ្លួន ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហេីយប្រសិនបេីករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជាពិសេសនោះពិនិត្យមេីលយុវជនជាអ្នកបន្តវេននៅតាមមូលដ្ឋានឲ្យបំរេីសេវាសាធារណៈកាន់តែល្អប្រសេីរឡេីង។

ជាចុងក្រោយ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner