ហោរាសាស្រ្តអាជីពប្រចាំថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ វានឹងល្អប្រសើរជាងមុន ប្រសិនបើអ្នកបំពេញការងារស្រាលៗ​ ដែលមិនតម្រូវឲ្យមានការប្រើប្រាស់អារម្មណ៍គិតពិចារណាច្រើន។ ប្រសិនជាអ្នកអាចធ្វើបាន នោះការងាររបស់អ្នកសន្យាថានឹងអាចបញ្ចប់ទៅបានដោយជោគជ័យ។ អ្នកនឹងអាចជំនះឧបស័គ្គ ដោយត្រឹមតែប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ដោយឡែក សូមលោកអ្នកបង្កើនការទំនាក់ទំនងតូចធំឡើងវិញ ព្យាយាមយល់ដឹងពីស្ថានភាពដោយស្រង់យកពត៌មានលំអិត។ ប្រការដែលគួរជៀសវាង គឺសូមកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទ្វេរុមុខ។ ការជឿទុកចិត្តត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនគួរគិតគូរសោះឡើយ។ លើសពីនេះ សូមលោកអ្នកកុំធ្វើការលើសទម្ងន់ ប្រយ័ត្នបាក់កំលាំង របួសស្នាម ក៏ដូចជាការថ្លោះគ្រិចជាដើម។ ទន្ទឹមនឹងនេះ សូមព្យាយាមផ្លាស់ប្តូរការគិតរបស់អ្នកទៅរកភាពសកម្ម។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះទំនាក់ទំនងតូចធំជាមួយមិត្តរួមកាងារ និងថ្នាក់លើហាក់ធ្លាក់ចុះខ្លាំង ដូច្នេះយកល្អគួរខ្នះខ្នែងកែលម្អស្ថានភាពនេះឲ្យបានរួសរាន់។ សូមបដិសេធការរិះគន់ និងគួរតែបញ្ចេញមតិក្នុងទម្រង់ត្រឹមត្រូវបំផុត។ បើទោះបីមានស្ថានភាពមិនល្អខ្លះនឹងមករំខានការងាររបស់អ្នកក្តី សូមកុំមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ។ លោកអ្នកអាចស៊ូទ្រាំ និងកែលម្អភាពយ៉ាប់យឺនឲ្យមកជាល្អប្រសើរវិញបាន។ ដោយឡែក លោកអ្នកអាចនឹងត្រូវប្រើប្រាស់អារម្មណ៍ច្រើនក្នុងការងារ ដូច្នេះធ្វើយ៉ាងណាកុំឲ្យរឿងផ្ទាល់ខ្លួនពាក់ព័ទ្ធនឹងប្រយោជន៍ការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកព្យាយាមគ្រប់គ្រងពេលវេលាអនុវត្តការងារ ដោយសារអ្នកអាចខ្វះពេល ជាពិសេសនៅរវាងពេលរសៀល។ យកល្អសូមជ្រើសរើសការងារអាទិភាពមកធ្វើឲ្យបានរួចរាល់នៅព្រឹក។ ចំពោះការជជែកវែកញែក ការនិយាយដើមចុងនានាមិនគួរធ្វើនោះទេ។ ទន្ទឹមនឹងនេះ ការងាររបស់លោកអ្នកផ្សះភ្ជាប់យ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំប្រឹងរបស់អ្នកផ្ទាល់ ទើបផលបានប្រសើរ។ ការពឹងពាក់អាស្រ័យអាចធ្វើទៅបានមិនជំទាស់នោះទេ ប៉ុន្តែគួរចងចាំថាអ្នកមិនសូវមានពេលគ្រប់គ្រាន់នោះទេ។ ដោយឡែក ចំពោះការសម្រេចចិត្តដែលមានទំហំធំ គួរតែផ្អាកសិន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងជំនួញនោះទេ។ ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះមិនគួរមានភាពស្ទាក់ស្ទើរ ឬយឺតយ៉ាវនោះទេ។ ប្រាកដណាស់ថា ភាពត្រឹមត្រូវ និងច្បាស់លាស់ នៅតែជាមូលដ្ឋានសម្រាប់ការងារ ដូច្នេះក៏គួរយកចិត្តទុកដាក់។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់បំពេញក្តីស្រមៃរបស់ខ្លួន ពីព្រោះគ្មានឧបស័គ្គណាមួយអាចបញ្ឈប់ដំណើររបស់អ្នកបានទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ និងការបញ្ចេញកំហឹង។ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ ដូច្នេះការពឹងពាក់អាស្រ័យអ្នកដទៃគួរតែកុំធ្វើក្នុងពេលនេះ។ ក្នុងពេលនេះអ្នកគួរជឿទុកចិត្តលើសមត្ថភាពការងាររបស់ខ្លួន កាត់ផ្តាច់ភាពភ័យខ្លាច ហើយចាប់ផ្តើមការងារដោយខ្លួនឯង។ វាក៏ប្រាកដណាស់ដែរថា ទំនាក់ទំនងជាមួយសហសេវិក និងថា្នក់លើធ្លាក់ចុះបន្តិច ប៉ុន្តែសូមរងចាំពេលវេលានៅថ្ងៃបន្ទាប់ដើម្បីកែលម្អស្ថានភាពនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមមានការអត់ធ្មត់ខ្លាំង។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែផលរំខានក៏នឹងកើតមានច្រើន។ ដូច្នេះការរក្សាចិត្តឲ្យបានហ្នឹងហ្ន៎ ការចាកចេញពីបញ្ហា ការប្រមូលផ្តុំ គួរតែជាជម្រើសល្អប្រសើរ។ លោកអ្នកមិនចាំបាច់ត្រូវផ្តល់យោបល់ច្រើនពេកទេ រក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឲ្យបានច្រើន។ ទទន្ទឹមនឹងនេះ សូមស្វែងយល់ពីរបៀបប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព។ ដោយឡែក ស្ថានភាពខាងក្រៅក៏ហាក់ផ្តល់នូវភាពមិនច្បាស់លាស់ ការសង្ស័យជាដើម ដូច្នេះសូមគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ ការប៉ងប្រាថ្នា គម្រោងការអនុវត្ត ក៏ដូចជាជំហានរបស់អ្នកបានធ្វើដោយភាពត្រឹមត្រូវ។ លោកអ្នករំពឹងថានឹងទទួលបានផលលាភច្រើនពីការងារក្នុងថ្ងៃនេះ។ ក្នុងនោះដែរ បញ្ហាខ្លះៗដែលនឹងកើតឡើង មិនអាចធ្វើឲ្យអ្នកមានការលំបាកបានទេ។ ក្នុងនោះដែរ ប្រសិនបើអ្នកចង់ទទួលបានផលកាន់តែប្រសើរ សូមសម្រួលការងារដែលមានផលិតភាពនៅពេលព្រឹក ហើយក៏គួរចែកចាយកំលាំងឲ្យបានសមហេតុផលផងដែរ។ ព្យាយាមផ្លាស់ប្តូរការគិត ជាមួយនឹងផែនការសកម្មភាពថ្មី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកព្យាករណ៍ថាពោរពេញទៅដោយភាពសុទិដ្ឋិនិយម។ ឳកាសអភិវឌ្ឍន៍ការងារមានច្រើន ហើយសុទ្ធតែមានស្ថេរភាព ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវរងចាំពេលវេលា ឬមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសទាំងនេះនោះទេ។ ប្រសិនបើការងារខ្លះហាក់មិនទាន់ឃើញផលក្នុងពេលនេះ ក៏មិនគួរមានការសង្ស័យនោះដែរ ពីព្រោះការងារ និងការសម្រេចចិត្តក្នុងពេលនេះ មានលំនឹងបរិបូណ៍ ហើយភាពចម្រើនលូតលាស់ស្ថិតក្នុងគន្លងដែលត្រឹមត្រូវ។ ប្រការដែលគួរយកចិត្តទុកដាក់គឺសូមកាត់បន្ថយការទទួលខុសត្រូវ ដូច្នេះការបែងចែកការងារជារឿងដែលត្រូវធ្វើ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត។ មនុស្សជាច្រើនដែលនៅក្បែរលោកអ្នកមានភាពស្មោះត្រង់ ចាំជួយយកអាសារ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏ទម្លាក់ភាពតឹងតែងមកជាធម្មតាវិញ។ ហោរាសាស្ត្រអាជីពសន្យាផ្តល់ជូននូវភាពរីករាយដ៏សម្បូរបែប ពិសេសក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ ដោយឡែក​ លោកអ្នកគួរតែកុំធ្វើការតែឯក ការងារជាក្រុមមានស្ថានភាពប្រសើរជាងឆ្ងាយណាស់។ ក្នុងនោះដែរ សូមមានការអនុគ្រោះ និងរក្សាភាពត្រឹមត្រូវ ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយក្នុងថ្ងៃនេះមានដំណើរការល្អប្រក្រតី។ លោកអ្នកអាចនឹងទទួលបានភាពរីករាយ និងសំណាងច្រើននៅរវាងចុងខែនេះផងដែរ។ ប៉ុន្តែសូមចងចាំថា កុំភ្ជាប់សារៈសំខាន់ជាមួយនឹងការងារតូចតាច ឬការងារដែលគ្មានប្រយោជន៍ដល់ភាពចម្រើនលូតលាស់ និងលំនឹងការងារ។ ក្នុងពេលនេះទំនាក់ទំនងជាមួយចៅហ្វាយនាយ និងថ្នាក់លើហាក់មានភាពរង្គោះរង្គើខ្លះៗ ដូច្នេះសូមពិនិត្យពាក្យដំសី អាកប្បកិរិយា ជាពិសេសលទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន។​ ទោះបីជាស្ថានភាពយ៉ាងណាក្តី សូមកុំធ្វើឲ្យមានកំហុសលើការងារ ពីព្រោះទំនុកចិត្តជាគ្រឹះសំខាន់ក្នុងការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមកុំភ្លេចចាប់ផ្តើមសកម្មភាពចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ លើសពីនេះ ការគិតពិចារណា មិនស្វែងរកពត៌មានមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នកងាយយល់ដឹង និងសម្របទៅតាមកាលទេសប្រែប្រួលបានលឿន។

ចំណាំៈ

ឆ្នាំទាំង៤ រោង មមែ វក រកា រាសីឡើងខ្ពស់ត្រដែត។ ការងារ និងបំណងប្រាថ្នារបស់អ្នកនឹងត្រូវផ្តល់ជូនយ៉ាងពេញបរិបូណ៌។ ក្នុងនោះដែរ លទ្ធភាពអភិវឌ្ឍន៍ការងារក៏មានច្រើន។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner