អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៧លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន១៦ម៉ឺននាក់ និងជាសះស្បើយ២៣២លាន៧១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៧លាន៨២ម៉ឺន១ពាន់៩៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១៦ម៉ឺន៧ពាន់៧៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣២លាន៧១ម៉ឺន៩ពាន់៣០៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៥៩ម៉ឺន២ពាន់៨១០នាក់ ស្លាប់ចំនួន៧៩ម៉ឺន៣ពាន់៦៥១នាក់ និងជាសះស្បើយចំនួន៣៨លាន៤៦ម៉ឺន៣ពាន់៤១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥១ម៉ឺន៧០៤នាក់ ស្លាប់៤៦ម៉ឺន៥ពាន់៦៦២នាក់ និងជាសះស្បើយ៣៣លាន៩២ម៉ឺន២ពាន់៣៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១ម៉ឺន៧ពាន់២៧៦នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់៧២២នាក់ និងជាសះស្បើយ២១លាន២២ម៉ឺន២ពាន់៣២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner