នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកំណត់គោលដៅចាក់វ៉ាក់សាំង Covid-19 ដល់កុមារមានអាយុពី ៥ ដល់១១ឆ្នាំអោយបាន ៥០% នៅត្រឹមចុងខែធ្នូខាងមុខ

យេរុសសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា គោលដៅរបស់ប្រទេសលោក គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបាន ៥០ភាគរយនៃកុមារដែលមានអាយុពី ៥ ដល់១១ឆ្នាំនៅត្រឹមចុងខែធ្នូ ឆ្នា២០២១ខាងមុខ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោក Bennett និងអ្នកគ្រប់គ្រងទូទៅនៃអង្គការថែទាំសុខភាពចំនួនបួនរបស់ប្រទេសអ៊ីស្រាអែល។ នាឱកាសនោះដែរ អ្នកគ្រប់គ្រងបានប្រាប់លោក Bennett អំពីការរៀបចំសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់កុមារ។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ក្មេងៗនៅដើមខែវិច្ឆិកានេះ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner