បុរសម្នាក់ បើករថយន្តបាឡែនមួយគ្រឿង បុកគូទរថយន្តហាយឡែនឌ័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរម្នាក់វ័យចំណាស់ម្នាក់ បើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បុកពីក្រោយគូទរថយន្តម៉ាកហាយឡែនឌ័រពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីលោកអ៊ុប្រុសជាម្ចាស់រថយន្តបង្ក បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ AN-1431 រួមដំណើរគ្នាពីរនាក់ប្តីប្រពន្ធ បានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរូបគាត់ បានជាន់ហ្គែច្រឡំថាហ្វ្រាំង ទើបជ្រុលទៅបុកពីក្រោយគូទរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-0120 ដែលធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមស្របទិសដៅគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្ដម៉ាកកាមរីបាឡែនរបស់គាត់រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។ រីឯ រថយន្តហាយឡែនឌ័រវិញរងការខូចខាតគូទក្រោយបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អនោះ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការវាស់វែងបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿង យកមកដាក់អៀបកៀនខាងសិន ដើម្បីកុំឱ្យមានការកកស្ទះចរាចរ រួចហើយឱ្យភាគីម្ចាស់រថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីរថយន្តរងគ្រោះ បានទាមទារសំណងចំនួន៥០០ដុល្លារ ប៉ុន្តែម្ចាស់ភាគីរថយន្តបង្ក បានសុំសងត្រឹមចំនួន៣៥០ដុល្លារ ហើយម្ចាស់រថយន្តរងគ្រោះក៏យល់ព្រមទទួលសំណងចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner