ចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធបទល្មើសបង្ខាំង ជនជាតិថៃ ចំនួន ៩៩នាក់ (Video Inside)

ជនសង្ស័យជាតិចិន៣រូបត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើបង្ខាំងជនជាតិថៃ៩៩នាក់ក្នុងរាជធានីភ្នំពេញ។ តំណាងអយ្យការអមសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំ រឿង ជនជាតិចិន៣នាក់នោះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានរំដោះជនជាតិថៃទាំង៩៩នាក់នោះដែលស្ថិត នៅក្នុង ផ្ទះ១ ក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនជាតិថៃទាំង៩៩នាក់ ដែលគេបានរំដោះចេញពីកន្លែងបង្ខាំងកាល ពីថ្ងៃទី១៨វិច្ឆឹកា ត្រូវគេរាយការណ៍ថាគឺជាមនុស្សដែលចូលមកបំពេញការងារដោយខុសច្បាប់ក្នុងប្រទេស កម្ពុជា ។

ជនជាតិថៃទាំងនោះ ត្រូវបានប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់, ចំណែកជន សង្ស័យ ជាតិចិនទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅមុនការចោទប្រ កាន់និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។

សេចក្តីរាយការណ៍មុននេះ បានបង្ហាញថាការបង្ខាំង ជន ជាតិថៃទាំងចំនួន៩៩នាក់ បានពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់» បន្ទាប់ពីពួកគេត្រូវបានមេខ្យល់បោកបញ្ឆោត មកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញមួយ ដែលស្ថិតក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner