Positive Cambodia Ep30: ព្រះរាជពិធីបុណ្យអុំទូកនឹងត្រូវផ្អាក ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីសាសនាផ្សេងៗ ត្រូវបានប្រារព្ធធម្មតា

គួរំលឹកជម្រាបជូនផងដែរថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវបាន​ផ្អាក​ការប្រារព្ធ​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​២០១១ ២០១២ និង​ឆ្នាំ​២០១៣ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​លើ​ស្ពាន នៅ​កោះពេជ្រ។ ការផ្អាក​បន្តបន្ទាប់​ទៀតគឺ​ដោយសារ​គ្រោះទឹកជំនន់ និង​ក្រោយ​ការសោយ​​​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។ នៅ​ឆ្នាំ​២០១៥ ពិធីបុណ្យ​នេះ​ក៏ត្រូវ​បាន​ផ្អាក​ម្តងទៀត​ ដោយសារ​ទឹកទន្លេ​រាក់​ពេក​ដែល​ធ្វើឱ្យ​ទូក​មិនអាច​អុំ​បាន។ សំរាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយសារ​មានការរីករាលដាលនៃការឆ្លង​នៃ​វីរុស​កូវីដ​១៩ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ។ ដោយឡែកឆ្នាំនេះ ឆ្នាំ២០២១ ក៏នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រារព្ធ​ដូច​ឆ្នាំមុនៗ​ដូចគ្នាផងដែរ ដោយសារ​តែ​ការរីករាលដាល​នៃ​មេរោគ​កូវីដ​១៩​។

ដោយឡែកកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីនានាខាងសាសនា គឺដំណើរការធម្មតាមិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្ស ជាមួយនឹងវិធានការដែលក្រសួងសុខាភិបាលដាក់ចេញថ្មីៗ។ ជាតំណឹងល្អដល់ប្រជាជាដែលចង់រៀបពិធីអាពិពាហ៍ពិពាហ៍ អោយកូនចៅ ក៏ដូចជាពិធីសាសនាផ្សេងៗ។ ក្នុងករណីនេះ សម្តេចតេជោ លោកបានមានប្រសាសន៍ថា អ្នកដែលមិនបាន​ចាក់វ៉ាក់សាំង ដោយសារការហាមឃាត់របស់គ្រូពេទ្យ គឺមិនជាបញ្ហានោះទេ ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំង មិនគួរគប្បីត្រូវបានលើកទឹកចិត្តឱ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេ ដែលវាអាចទៅជាភ្នាក់ងារចម្លងនៅក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner