Positive Cambodia Ep31: ជនជាតិខ្មែរ និងជនបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចអាចធ្វើដំណើរមកកម្ពុជាមិនបាច់ធ្វើចត្តាឡីស័ក

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនចាំបាច់រង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែងដែលត្រូវរង់ចាំនូវលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ PCR បងប្អូនត្រូវតែធ្វើតេស្តនៅឯព្រលានយន្តហោះ តាមច្រកផ្លូវគោក និងផ្លូវទឹក ហើយរង់ចាំត្រឹមតែ ១៥នាទីឬ ២០នាទីតែប៉ុណ្ណោះ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាព ដើម្បីចេញដំណើរទៅកាន់ទីកន្លែងណាក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់»។ 

សម្ដេចតេជោបញ្ជាក់ថា «នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរមកពីក្រៅប្រទេស ទាំងបងប្អូននៅក្នុងប្រទេសដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកវិញ ទាំងអ្នកទេសចរបរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តដូចគ្នា»។ 

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល»។សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ការអនុវត្តនេះ ក៏ត្រូវអនុវត្តទាំងក្របខណ្ឌផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក»។ ចំពោះផ្លូវទឹក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្នកដែលចូលមកដល់ អ្នកទាំងនោះបានចាក់វ៉ាក់សាំងពីរដូសរួច ហើយយើងត្រូវធ្វើតេស្តរហ័ស ក្នុងករណីមិនមានវិជ្ជមានកូវី១៩ គឺអនុញ្ញាតឲ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា យើងអនុវត្តទាំងជាមួយថៃ ជាមួយឡាវ និងជាមួយវៀតណាម ដែលជាប្រទេសជិតខាងរបស់យើង»។

សំនួរសម្រាប់កិច្ចពិភាក្សា

១. ប្រទេសកម្ពុជាបន្ទាប់ពីបានបិទច្រកចេញចូលផ្លូវអន្តរជាតិអស់រយៈពេលប្រហែលពីរឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកុូវីដ១៩ មកទល់ពេលនេះកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញហើយ ជាសេចក្តីត្រេកមែនទែន សំរាប់ប្រជាជនកម្ពុជាទាំងអស់ តើលោកយល់យ៉ាងណាចំពោះការបើកប្រទេសឡើងវិញនេះជាមួយកិច្ចស្វាគមន៍ភ្ញៀវទេសចរណ៍សុវត្តិភាព?

២. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេសនិងបងប្អូនខ្មែរ ដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ ។ ចាសសូមអោយលោកបានបញ្ជាក់បន្ថែមបន្តិចទៅលើ ប្រសាសន៍របស់សម្តេចដែលថា «ជនបរទេស និងបងប្អូនខ្មែរដែលមកពីក្រៅប្រទេស បានចាក់វ៉ាក់សាំងរួចហើយមិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ? អ្វីដែលជាមូលហេតុនៃការសម្រេចចិត្តរបស់សម្តេច?

៣. បន្ថែមពីលើនេះ សម្ដេចតេជោបញ្ជាក់ថា «នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរមកពីក្រៅប្រទេស ទាំងបងប្អូននៅក្នុងប្រទេសដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកវិញ ទាំងអ្នកទេសចរបរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តដូចគ្នា»។ តាមទស្សនះរបស់លោកយល់យ៉ាងណាដែរ ? ហើយសេចក្តីសម្រេចនេះនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះ?

៤. ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា «ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល»។ សំរាប់លោកយល់យ៉ាងណាដែរចំពោះការគិតគូរដ៏មត់ចត់របស់ប្រមុខរដ្ឋាភិបាលក្នុងរឿងនេះ? ហើយ​នេះតើ​បង្កជាបញ្ហា និងការរំខានអ្វីទេ ដល់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង?5. សំរាប់លោកផ្ទាល់ តើការបើកច្រកផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ដល់ ប្រជាជនខ្មែរ និង បរទេសដែលធ្វើតំណើរមកកម្ពុជាដោយមិនតំរូវអោយធ្ចើចត្តាឡីស័កនោះ តើសេដ្ឋកិច្ច បើយើងនិយាយអំពីវិនិយោគិនវិញ តើអាចមានការកើនឡើងជាបន្តបន្ទាប់ររឺទេ ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner