មន្រ្តីយោធាចំនួន៣នាក់ទៀតត្រូវបានតុលាការសម្រេចឃុំខ្លួន ដែលនាំការសម្រេចឃុំខ្លួននេះបានឡើងដល់៧នាក់ហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ីបសួរ លោក ហម ម៉េងសែ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំចេញដីការបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីយោធាបន្ថែមចំនួន៣នាក់ទៀត សរុបទាំងអស់ចំនះន៧នាក់ហើយ ពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។
លោក ហម ម៉េងសែ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដំបូងចំនួន៣នាក់ ហើយមកក្រោយចំនួន៤នាក់ ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់កាលពីម្សិលមិញ ហើយ៣នាក់ទៀតត្រូវបានសម្រេចឃុំខ្លួននៅព្រឹកនេះ។ ជនសង្ស័យទាំង៣នាក់មានឈ្នោះ១ គង់ ណោរ៉ាន់ ភេទប្រុស អាយុ ៦២ឆ្នាំ ខ្មែរ,យូ សំណាង ភេទប្រុស ៤១ឆ្នាំ ខ្មែរ,និង ព្រុំ សុភក្រ្ត័ ភេទប្រុស ៤២ឆ្នាំ ខ្មែរ។
នៅក្នុងសំណុំរឿងក្តីនេះលោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណី នេះ តំណាងអយ្យការបានបើកការសើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner