ករណី​ជួញដូរ​អាវុធ : តុលាការ​សម្រេច​ឃុំខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​ពីររូប និង​បក្ខពួក​ប្រាំ​នាក់

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​ចំនួន​ពីររូប និង​បក្ខពួក​ចំនួន​ប្រាំ​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក​ជួញដូរ​អាវុធ​ខុសច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ជិត​ព្រំដែន​ប្រទេស​ថៃ​។ ការសម្រេច​ឃុំខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ដោយ​លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​។

ជនជាប់សង្ស័យ(រូបថតសមត្ថកិច្ច)

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ប្លង់ សុផល បាន​បញ្ជាក់ថា ករណីនេះ តំណាង​អយ្យការ​បាន បើក​ការ​ស៊ើបសួរ​ទៅ​ចៅក្រម​ស៊ើបសួរ​ពីបទ​ជួញដូរ នាំចេញ និង​សន្និធិ​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត​
ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​មាត្រា ៤៨៨ និង​មាត្រា ២០ នៃ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។​

​ឧ​ត្ត​ម​សេនីយ៍​យោធា​ពីររូប ក្នុងនោះ​មាន​ផ្កាយ​មួយម្នាក់ និង​ផ្កាយ​ពីរ​ម្នាក់ និង បក្ខពួក​ចំនួន​ប្រាំ​នាក់​ត្រូវបាន​កម្លាំង​កង​រាជ អាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​ជាតិ ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ ការចាប់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីកន្លែង​ផ្សេងគ្នា​។ បន្ទាប់ពី​សាកសួរ​រ​រួច សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​ចំនួន​ពីររូប និង​បក្ខពួក​ចំនួន​ប្រាំ​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​ពីបទ​ជួញដូរ នាំចេញ និង​សន្និធិ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​បញ្ជាក់ថា ក្រុម​ជួញដូរ​អាវុធ​ដែល​ចាប់ខ្លួន មានដូចជា ១.​លៀង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មន្ត្រី​ការិយាល័យ​ពលករ​ខ្មែរ​ក្រៅប្រទេស នាយកដ្ឋាន​វិនិយោគឯកជន​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។​២.​ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​យោធា​នៅ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស ក្រសួងការពារជាតិ ។ ៣.​ព្រិន្ទបាលឯក វី វិ​ន​ហាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យោធា​នៅ​សឹក​រង​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​
៤.​ប៉ុល នី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ អតីត​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹង​រក​បាត់ដំបង​ក​៥​កងទ័ពជើងគោក​។​៥.​ឧ​ត្ត​ម​សេនីយ៍ ទោ គង់ ណោ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នាយករង​ឃ្លាំង​សម្ភារ​បច្ចេក​ទស​(K4) អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ​។​៦.​វរសេនីយ៍ឯក យូ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មន្ត្រី​បំរើការ​ងារ​នៅ​អគ្គនាយកដ្ឋាន សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ និង​ទី​៧.​វរ​:​សេនីយ​ទោ ព្រហ្ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មន្ត្រី​បំរើការ​ងារ​នៅ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​ក្រសួងការពារជាតិ ។​

​ចំណែក​វត្ថុតាង​ចាប់យក​រួមមាន អាវុធ​ចំនួន​៥៣​ដើម (AK47 ៥០​ដើម M79 ចំនួន​៣​ដើម​) និង​បង់​AK47 ចំនួន​៤៧​បង់ ។​
​មន្ត្រីជាន់ខ្ពស់​ដដែល​បាន​បញ្ជាក់ថា​សមត្ថកិច្ច​កំពុងតែ​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​ដើម្បី​យកមក​ផ្ត​ន្តា​ទោស​តាមច្បាប់​។

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​នាយទាហានជាន់ខ្ពស់​ថា​ដោយសារ​ពាក់ព័ន្ធ​ទៅនឹង​អាវុធ​ដែល​បាន​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។​កិច្ចការងារ​នេះ​គឺជា​កិច្ចការ​សហការ​រវាង​កងរាជអាវុធហត្ថ​ជាមួយនឹង​នគរបាលជាតិ​ដោយសារ​ខាង​នគរបាលជាតិ​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ដែល​សង្ស័យ​ជួញដូរ​អាវុធ​ហើយ​ឃាត់ខ្លួន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ទៀតថា ចំពោះ​បក្ខពួក​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​អាវុធ​នេះ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​កំពុង​បន្ត​ដើម្បី​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​អាវុធ​នេះ​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner