លោក​គង់ គាំ ប្រាប់​សកម្មជន​-​អ្នកគាំទ្រ CNRP កុំ​យល់ច្រឡំ ! ទីស្នាក់ការ CNRP​ គឺជា​កម្មសិទ្ធិ​របស់​សម រង្ស៊ី​-​ជូ​ឡូង សូ​មួ​រ៉ា ពិតប្រាកដ​មែន​

​ភ្នំពេញៈ លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុម​សកម្មជន​និង​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​ស៊ី​អិន​អ​ភី ( CNRP ) ថា ទីស្នាក់ការ CNRP ជា​កម្មសិទ្ធិ​របស់ ប្តី​ប្រពន្ធ សម រង្ស៊ី​-​ជូ​ឡូង សូ​មួ​រ៉ា ។​មិនមែនជា​ញើស​ឈាម​របស់​សកម្មជន និង​អ្នកគាំទ្រ​នោះទេ កុំយល់ច្រឡំតាមការញុះញង់។

លោក គង់ គាំប្រាប់​សកម្មជន​-​អ្នកគាំទ្រ CNRP កុំ​យល់ច្រឡំ ! ទីស្នាក់ការ CNRP​គឺ ជា​កម្មសិទ្ធិ​របស់​សម រង្ស៊ី​-​ជូ​ឡូង សូ​មួ​រ៉ា ពិតប្រាកដ​មែន​(រូបថតឯកសារ)

​លោក​គង់ គាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ថា ខ្លះ​ល្ងង់ ខ្លះ​ធ្វើ​ល្ងង់ ញុះញង់​ថា លោក​កឹម សុខា មិនគួរ​នៅ​ស្ងៀម​ថា​សកម្មជន និង​អ្នកគាំទ្រ CNRP ពិសេស​គណបក្សនយោបាយ (​សម រង្ស៊ី និយម​/​ពហិកា​និយម​/​តវ៉ា អុកឡុក បំផ្លាញ​និយម​) ដែលថា​ទីស្នាក់ការ CNRP ជា​ញើស​ឈាម​របស់ខ្លួន ត្រូវតែ​តវ៉ា ត្រូវ​ប្រឆាំង​ការ​ឡាយឡុង​លក់ ដោយ​បង្ខំ​។ ប៉ុន្តែ​ឯកសារ និង​ការអះអាង​របស់លោក សម រង្ស៊ី បញ្ជាក់ថា ទីតាំង និង​អគារ ទីស្នាក់ការ CNRP ជា​កម្មសិទ្ធិ​របស់ ប្តី​ប្រពន្ធ សម រង្ស៊ី​-​ជូ​ឡូង សូ​មួ​រ៉ា ដែល​ចាញ់ក្តី​ពិតមែន​។​

​លោក​បាន​បន្តថា ដំណើរ​នយោបាយ​នៅ​កម្ពុជា កំពុង​ឈាន​ឆ្ពោះទៅ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ដោយ​គ្មាន​អានុភាព​អន្តរជាតិ អតីត CNRP និង​សម រង្ស៊ី -​កឹម សុខា អាច​រារាំង និង​បំផ្លាញ​បានឡើយ​។

​លោក​បាន​បញ្ជាក់ថា “​មាន​អត្ថបទ​សម្ភាសន៍​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ជា​តឹកតាង ខ្ញុំ គង់ គាំ​ពេលនោះ​ជាទី​ប្រឹក្សា ជាន់ខ្ពស់ CNRP មានគំនិត ឱ្យ​អ្នកនយោបាយ​ក្នុង​សម្ព័ន្ធភាព​(​គណបក្ស សម រង្ស៊ី​/​គណបក្ស​សិទ្ធិមនុស្ស​)​ផ្តោត​ទៅរក គណបក្សនយោបាយ​ថ្មី​(​តែមួយ​) ជំនួស​សេណា​រី​យ៉ូ ដែល​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ចង្អុល​ឱ្យ​វិល​ទៅរក​គណបក្សនយោបាយ ចាស់​(​មុន​ច្របាច់​ជា​CNRP)​វិញ​។ ប្រហែល​ដោយ​មូលហេតុ​មានគំនិត​បង្កើត​គណបក្ស​នយោបាយ​(​តែមួយ​/​ថ្មី​)​ផ្ទុយ ពី​(CNRP និង​CPP) ទើប​ឈ្មោះ​ខ្ញុំ គង់ គាំ ត្រូវ​ស៊ុមគ្រលំ​បន្ថែម​ឱ្យ​ជាប់​បម្រាម​ធ្វើ​នយោបាយ​ទោះ​ខ្លួន​ខ្ញុំ​មិន​ឋិត​ក្នុង រចនាសម្ព័ន្ធ របស់ CNRP​សោះ​ក៏ដោយ​។ ចាប់អារម្មណ៍​ចំពោះ​ការបង្កើត និង​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​ក្រោយ​សុំ​សិទ្ធិ ខ្ញុំ​មាន​មោទនភាព​ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ ផ្តល់​តួនាទី​ជា​ប្រធានកិត្តិយស​”​។​

​លោក​គង់ គាំ បាន​អះអាងថា គណបក្ស​ឆន្ទៈ​ខ្មែរ ប៉ូល​នយោបាយ​ថ្មី នៅ​ឆ្នាំ​២០១៨ ប្រជែង​រវាង​ប៉ូល​៣ (CPP-​ត្រី​ស្អប់​/CNRP-​ត្រី​ស្អុយ ដេក​ស្អាត​/​គណបក្ស​ឆន្ទៈ​ខ្មែរ​-​ត្រី​ថ្មី ជម្រើស​ថ្មី​)​។ គណបក្ស​ឆន្ទៈ​ខ្មែរ មាន​វប្បធម៌​នយោបាយ​ថ្មី​ផ្ទុយ​ពី​វប្បធម៌​សន្ទនា​ដែល​ផ្តើម​និង​ផ្តាច់​ដោយ​រូបភាព​(​គ្រួសារ​ជាង​បញ្ហាសំខាន់ៗ​របស់​ប្រ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​)​។ គណបក្ស​ឆន្ទៈ​ខ្មែរ មាន​បទពិសោធ​ន៌ ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​(​យន្តការ​ក្រៅ​សភា​/​ក្រៅ​រដ្ឋាភិបាល​) ដើម្បី​កិច្ចការ​ដឹកនាំ​បី​គឺ​៖ ១-​ពិគ្រោះ និង​ផ្តល់យោបល់ អំពី​ច្បាប់ និង​គោលនយោបាយ ២-​ពិគ្រោះ និង​ផ្តល់យោបល់ អំពី​ការចាត់ចែង​អនុវត្ត​របស់​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ៣-​តាមដាន​ត្រួតពិនិត្យ លើក​អនុ​សាស​ន៌​(​ជម្រុញ​ភាព​វិជ្ជមាន​/​កែសម្រួល ឬ​បោះបង់​ភាពអវិជ្ជមាន​)​។​

​លោក​បាន​បញ្ជាក់ថា គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៨ បានទទួល​សំឡេងគាំទ្រ​របស់​ប្រជាពលរដ្ឋ ឈរ​លំដាប់​លេខ​៤ ក្នុងចំណោម​គណបក្សនយោបាយ​ឈរឈ្មោះ​ចំនួន​២០ ហើយ​ឈរ​លំដាប់​លេខ​២​ជាស្រេច ក្នុងចំណោម​គណបក្សនយោបាយ​ថ្មី ព្រមទាំង​មាន​សកម្មភាព បទពិសោធ​ន៌ លេចធ្លោ​ជាងគេ ជឿជាក់ថា ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ អោយទៅជា​ដៃគូពហុបក្ស ក្នុង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២២ និង​ក្នុង​រដ្ឋសភា​ឆ្នាំ​២០២៣ ដើម្បី​អំណាច​កម្ពុជា ជា​អំណាច របស់​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋ ដើម្បី​ប្រជាពលរដ្ឋ ស្រប​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា៕ដោយៈ ពល ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner