ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សកម្ពុជានិយមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ (Video Inside)

ក្រសួងមហាផ្ទៃ បានចុះបញ្ជីទទួលស្គាល់គណបក្សកម្ពុជានិយមដើម្បីឲ្យគណបក្សនយោបាយថ្មីមួយនេះអាច ចូលរួមក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជា។

គណបក្សកម្ពុជានិយមដែលក្រសួងមហាផ្ទៃបានចុះបញ្ជីទទួល ស្គាល់កាលពីថ្ងៃទី២៣វិច្ឆិកានោះ គឺជាគណបក្សបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ និងមន្ត្រីអតីតគណបក្ស សង្រ្គោះជាតិមួយចំនួនទៀត។ គណបក្សកម្ពុជានិយម មានអក្សរកាត់ (ប.ក) ដែលមានស្នាក់ការកណ្តាល នៅផ្ទះ លេខ៥២ និងលេខ៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។  

លោក យ៉ែម បុញ្ញឫទ្ធិ នៃអតីតតំណាងរាស្រ្តគណបក្សប្រឆាំង ត្រូវបានព្រះរាជក្រិត្យព្រះមហាក្សត្រប្រោសព្រះ រាជទានផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីដាក់លិខិតស្នើសុំ តាមរយៈក្រសួងមហាផ្ទៃ។ នីតិសម្បទានយោបាយប្រោសប្រទាននោះ ត្រូវបានផ្តល់ដំណាលគ្នា ដល់អតីតមន្ត្រី គណបក្សប្រឆាំង៦រូបផ្សេងទៀត រួមមាន លោក មុត ចន្ថា លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ផាន់ណេត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner