រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៣៤ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៣៤ករណីដែលថយ ចុះ៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣៤ករណី នោះ ការឆ្លងក្នុងសហគមន៍ មានចំនួន២៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៦ករណីផងដែរ។

កម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៩៧៧នាក់, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៣៥៧នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦២០នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់ សាំងមានចំនួន៣នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩១៤នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner