ខេត្តតាកែវប្រកាសស្នងការនគរបាលថ្មី (Video Inside)

ខេត្តតាកែវ បានធ្វើពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តថ្មីនៅថ្ងៃទី២៤វិច្ឆិកានេះ។ អតីតស្នងការចាស់ លោកឧត្តមសេនី យ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម, ចំណែកស្នងការនគរបាលថ្មីខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលជា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ។

ពិធីប្រកាសតែងតាំងស្នងការនគរបាលថ្មីថ្ងៃនេះ បានអញ្ជើញចូល រួមដោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួម ពីអភិបាលខេត្តតាកែវលោកអ៊ូច ភា ផងដែរ។ លោក ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងណែនាំ ទៅកាន់មន្ត្រីនគរបាលជាស្នងការថ្មី ត្រូវរៀនអ្វីដែលល្អ, កុំរៀនអ្វីដែលមិនល្អ និងសូមឯកភាពចំពោះការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការធ្វើជាស្នងការនគរបាលថ្មីខេត្តតាកែវ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner