សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅដើមខែក្រោយ ដើម្បីស្វែងរកអត្តពលិកឆ្នើមសម្រាប់ក្រុមជម្រើសជាតិ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសនៅក្នុងសេចក្តីជូនតំណឹងជាផ្លូវការរបស់ខ្លួនថា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៥ដល់ទី៦ខែធ្នូ ឆ្នាំ២០២១ នៅសាលគរុកោសល្ យនិងវិក្រិតការ ខេត្តកណ្តាល លើ២វិញ្ញាសាតាមប្រភេទទម្ងន់មានដូចជា៖ វិញ្ញាសាប្រកួតបុរស៤នាក់ទល់និង៤នាក់បុរសទម្ងន់៣០០គីឡូក្រាម និងវិញ្ញាសាប្រកួតនារី៤នាក់ទល់និង៤នាក់ទម្ងន់២៥០គីឡូក្រាម ។


ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ រៀបចំឡើងក្នុងគោលបំណងចំរាញ់ជ្រើសរើសយកធណធានឆ្នើមៗពីបណ្តាក្លិបទូទាំងប្រទេសជាប់ជាជម្រើសជាតិ ដើម្បីធ្វើការហ្វឹកហាត់បំប៉នសមត្ថភាពជាមួយសហព័ន្ធត្រៀមចូលរួមការប្រកួតនានា ពិសេស គឺស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សូមបណ្តាក្លិបតាមបណ្តារាជធានីខេត្តទាំងអស់ប្រើសិនបើចង់បញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ដើម្បីជម្រុញលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីរបស់ខ្លួនទទួលបានឱកាសជាប់ជាជម្រើសជាតិសូមមេត្តារុះរាន់មកដាក់ពាក្យសុំសិទ្ធចូលរួមប្រកួតចាប់ពីថ្ងៃជូនតំណឹងនេះតទៅរហូតដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលការទទួលនៅវេលាម៉ោង១៧.០០ នៅស្នាក់ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្ថិតនៅក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាប់ទី៣ ដោយភ្ជាប់មកជាមួយនូវ ១.ពាក្យចូលរួមប្រកួតចំនួន២ច្បាប់ ២.កិច្ចសន្យាចំនួន២ច្បាប់ ៣.បញ្ជីរាយនាមប្រតិភូកីឡាករកីឡាការិនីចំនួន២ច្បាប់ ៤.អាល់ប៊ុមបិទរូបថតថ្មីទំហំ៤cm x 6cm ៥ចំនួន២ច្បាប់. រូបថតប្រតិភូ កីឡាករ ឬកីឡាការិនីទំហំ៤cm x 6cmម្នាក់ៗចំនួន២សន្លឹក។


បញ្ជាក់ រាល់ការចំណាយ ការស្នាក់នៅហូបចុកថ្លៃធ្វើតំណើរ ជាបន្ទុករបស់ក្រសួង ស្ថាប័ន រាជធានីខេត្ត។ ចំពោះព័ត៌មានលម្អិតសូមអញ្ជើញទំនាក់ទំនងមក សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាឬតាមរយៈតេឡេក្រាម៖០៩២ ៩០ ៨៣ ៨៤ .០១០ ៨៨ ៩៨ ៩៤៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner