ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វេីរសកម្មភាពកាច់កម៉ូតូមិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យយម្នាក់ ក្នុងចណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីធ្វេីសកម្មភាពកាច់កម៉ូតូមួយគ្រឿង មិនបានសម្រេច ។ ហេតុការណ៍ នេះ បាន កើត ឡើង កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃ ត្រង់ ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមាត់ទន្លេ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រី ជាម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង ៥០ឆ្នាំ ស្នាក់នៅម្តុំទីតាំងកេីតហេតុ មានស្រុកកំណេីត នៅខេត្តកណ្តាល។ ម៉ូតូ ដែលជនសង្ស័យធ្វេីសកម្មភាពលួច មិនសម្រេចម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-2668។ ចំណែកឯ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ សំ ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ ជនរងគ្រោះបានទុកម៉ូតូហេីយដេីរទៅបត់ជើងតូច ខណៈពេលកំពុងបត់ជើង ក៏ស្រាប់តែក្រឡេកឃេីញជនសង្ស័យ២នាក់ បានធ្វេីសមកម្មភាពកាច់កម៉ូតូរបស់គាត់ ក៏លេីខោសែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋក្បែរនោះ ជួយដេញចាប់ជនសង្ស័យបានម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។ នៅលេីដងខ្លួនជនសង្ស័យខាងលេីមានវត្ថុតាងមួយចំនួនដូចជា ដែកសក្សតេសម្រាប់កាច់កម៉ូតូ១ ពូថៅ១ និងឧបករណ៍ មួយចំនួនទៀត។

បច្ចុប្ប្នន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner