បង្ហាញមុខក្រុមជនដៃដល់ចំនួន ៨នាក់ ក្រោយពីបានធ្វើសកម្មភាពវាយតបកាប់ចាក់គ្នានៅក្លិបហ្គោលឡាញបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្ហាញមុខក្រុមជនដៃដល់ចំនួន ៨នាក់ ក្រោយពីបានធ្វើសកម្មភាពវាយតបកាប់ចាក់គ្នានៅក្លិបហ្គោលឡាញបណ្ដាលឲ្យស្លាប់មនុស្សម្នាក់
ព័ត៌មាន 27/12/2019

បង្ហាញមុខក្រុមជនដៃដល់ចំនួន ៨នាក់ ក្រោយពីបានធ្វើសកម្មភាពវាយតបកាប់ចាក់គ្នានៅក្លិបហ្គោលឡាញបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ភ្នំពេញ៖នារសៀលថ្ងៃទី ២៦ខែធ្នូឆ្នាំ២០១៩ នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការបង្ហាញមុខក្រុមជនដៃដល់ចំនួន ៨នាក់ ក្រោយពីបានធ្វើសកម្មភាពវាយតបកាប់ចាក់គ្នានៅក្លិបហ្គោលឡាញមួយកន្លែងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកធ្វើការបង្ហាញមុខជាសាធារណៈនេះតែម្ដង។

Advertisement

ជនសង្ស័យទាំង ៨នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះ សួន សារិទ្ធ ភេទប្រុសអាយុ ២៣ឆ្នាំ  ទី២ ឈ្មោះប៉ែន សំអាត  ភេទប្រុសអាយុ ២៣ឆ្នាំ  ទី៣ ឈ្មោះឆន គឹមថុង ភេទប្រុស  អាយុ២៧ឆ្នាំ ទី៤ ឈ្មោះ គង់ ឈិនលី ទី៥ ឈ្មោះ លាភ សុខរាជ ទី៦ ឈ្មោះ សូ ពេជ្រ ទី៧ ឈ្មោះ មិ ម៉េងហុង ទី៨ ឈ្មោះ ហង់ សុខេន ហៅភ្លើង ភេទប្រុស  អាយុ២៧ឆ្នាំ រួមទាំងបានដកហូតម៉ូតូចំនួន ៥គ្រឿង។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ គីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួរំលឹកផងដែថាកាលពីវេលាម៉ោង ១២ និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រុមជនសង្ស័យមានគ្នាចំនួន១០នាក់ បានជួបជុំគ្នាផឹកសុីរាំលែងនៅក្នុងក្លិបហ្គោលឡាញសង្កាត់ភ្នំពេញថ្មីចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ឈ្មោះសុខរាជ  លុះរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដោយឈ្មោះ ហង់ សុខេន មានសភាពស្រវឹងស្រាបានដើរចេញពីក្នុងក្លឹបមកឈរនៅក្លឹបមើលឃើញក្រុមបក្សពួកជនរងគ្រោះ២នាក់ ដែលទើបតែចេញមកពីកន្លែងផឹកស៊ីនៅក្នុងហាងមួយកន្លែងក្នុងស្ថានភាពស្រវឹងមករាំនៅក្នុងក្លិបនេះដែរក៏បានផ្ទុះកំហឹង ដោយសារខាងភាគីជនរង់គ្រោះបានដកដែករលាស់វាយខ្លួនកាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៩ ពេលនោះជនដៃដល់ក៏បានស្ទុះទៅវាយក្រុមជនរងគ្រោះចំនួន២ដៃចំលើផ្ទៃមុខរួចស្រែកឡូឡាផ្អើលឈូឆដល់ក្រុមបក្សពួក រត់ចេញពីក្នុងក្លិបមកវាយគ្មាទៅវិញទៅមកជាក្រុមពេលនេះសន្តិសុខយាមនៅក្នុងក្លិបបានឃាត់ខ្លួនឈ្មោះ ហង់ សុខេន ទុកហើយក្រុមជនរងគ្រោះបានជិះម៉ូតូចេញទៅអស់។

ភ្លាមៗ នោះក្រុមជនដៃដល់ក៏បានជិះម៉ូតូដេញតាមពីក្រោយចេញពីមុខក្លិបទៅខាងក្រោយក្លិបចំណុចកើតហេតុជាលើកទី២ ហើយក៏បានកើតជាហិង្សាបក្ខពួកជនសង្ស័យដេញវាយបក្ខពួកជនបក្ខពួករងគ្រោះប្រដាប់ដោយដំបង ដុំថ្ម ដុំឥដ្ឋបណ្ដាលឲ្យស្លាប់ខាងជនរងគ្រោះម្នាក់រួចបានប្លន់យកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួននូវខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន ៥ ជី និងនាឡិកាដៃមួយគ្រឿង។ រួចមកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់។

បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកដល់កន្លែងកើតហេតុរួចធ្វើការហុំព័ទ្ធនៅនឹងកន្លែងកើតហេតុ។បន្ទាប់មកកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះមានស្នាបបែកក្បាលផ្នែកខាងក្រោយ និងសៀបកាដែលជនសង្ស័យវាយនឹងដុំថ្មពិតប្រាដកមែន។រួចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯក្រុមបក្ខពួកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់បានចំនួន ៨នាក់ រួមទាំងដកហូតបានម៉ូតូចំនួន៥គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ និងយកមកបង្ហាញជាសាធារណៈ ក្រោយពីធ្វើការបង្ហាញមុខចប់សមត្ថកិច្ច នឹងធ្វើការបញ្ជូនជនដៃដល់ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃស្អែក៕ធ.ដ

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា