ជនភៀសខ្លួន និងជនអន្ដោប្រវេសន៍យ៉ាងហោចណាស់ ២៧នាក់ ក្នុងនោះមានស្ត្រី៥នាក់ និងក្មេងស្រីម្នាក់បានស្លាប់នៅថ្ងៃទី២៤ វិច្ឆិកា ក្រោយលិចទូក នៅពេលឆ្លងកាត់ច្រកសមុទ្រ English Channel នៅចន្លោះប្រទេសបារាំង និងអង់គ្លេស

អត្ថបទដោយ៖
AMS OneMinute

អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) ចាត់ទុកឧបទ្ទវហេតុនេះថាជាការបាត់បង់ជីវិតដ៏ធំបំផុតនៅក្នុងច្រកសមុទ្រ English Channel ចាប់តាំងពីអង្គការរបស់ខ្លួនផ្តើមប្រមូលទិន្នន័យនៅឆ្នាំ២០១៤។

ចំនួនមនុស្សប្រើប្រាស់ទូកតូចៗដើម្បីឆ្លងច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនមមាញឹក និងមានចរន្ដទឹកខ្លាំង ហើយក៏ជាផ្លូវសម្រាប់ពួកអ្នករត់គេចពន្ធប្រើប្រាស់ កើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។

យោងតាមអាជ្ញាធរបារាំង មនុស្សជាង ៣១ ៥០០នាក់បានព្យាយាមឆ្លងសមុទ្រចាប់តាំងពីដើមឆ្នាំ២០២១ ហើយមនុស្ស ៧ ៨០០នាក់ត្រូវបានជួយសង្គ្រោះពីគ្រោះថ្នាក់ ដែលតួលេខនេះកើនឡើងទ្វេដង។

លោក Peter Humi អ្នកកាសែត និងអ្នកសិក្សាស្រាវជ្រាវនិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលជំរុញឱ្យមានការឆ្លងកាត់ដ៏ច្រើននេះ គឺអសន្តិសុខដែលបណ្ដាលពីសង្គ្រាមក្នុងមជ្ឈិមបូព៌ា អាហ្វហ្កានីស្ថាន រួមទាំងបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្ត។

ប្រភព៖ Al Jazeera

ads banner