រថយន្តសាំយ៉ុងដឹកបន្លែបើកលឿនបែកកង់ជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយ និងរេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តដឹកបន្លែមួយគ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់ក៏រេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range roverមួយគ្រឿងពីក្រោយពេញទំហឹង និងធ្វេីឲ្យរថយន្តសាំយ៉ុងរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតគៀបជាប់ប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃ ព្រហស្បត្តិ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Range rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BL-6780 បានវៃសុីញ៉ូសុំផ្លូវអែមខាង ខណៈពេលនោះស្រាប់តែមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-2804 ដឹកបន្លែឡេីងពេញ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ហេីយបានបែកកង់រេចង្កូតទៅបុករថយន្តស៊េរីទំនេីប Range rover ពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបង្កសាំយ៉ុង បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតធ្វេីឲ្យគៀបតៃកុងនិងអ្នករួមដំណេីរដែលជាប្ដីប្រពន្ធនិងគ្នា រងរបួសធ្ងន់ស្រាល ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋបានជួយគាស់រថយន្តបង្កយកប្ដីប្រពន្ធទាំងពីរនាក់ចេញ និងទាក់ទងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner