រថយន្ត TUNDRA បុករថយន្តPRUISនិងម៉ូតូមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវ៦០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ  ៖  រថយន្ត Toyota priusមួយគ្រឿង  និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងបត់ឆ្វេងឆ្លងផ្លូវ  ស្រាប់តែត្រូវរថយន្តTundra បុក ពីចំហៀងពេញទំហឹង  និងខ្ទាតទៅបុកម៉ូតូ  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ   ។ 
   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧  និង៥០នាទីយប់  ថ្ងៃទី២៥ ខែវិច្ឆិកា  ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។ 
  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុនោះគឺ  មានរថយន្ត Toyota prius មួយគ្រឿង  ពណ៌ប្រផេះ  ពាក់ស្លាកលេខភ្នំពេញ  2BD-0920 និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ពណ៌ខ្មៅ  ពាក់ស្លាកលេខ  កណ្ដាល  1AM-4901 ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ  ទិសដៅពីជេីងមកត្បូង ស្របទិសគ្នា  បានមកបត់ឆ្វេងឆ្លងផ្លូវ ទៅច្រកចូលផ្សារក្រមួន បានបន្តិច  ស្រាប់តែមានរថយន្តToyota Tundra ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  2AI-2098 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន  ហេីយបុក Priusពីចំហៀងពេញទំហឹង ខ្ទាតទៅបុកម៉ូតូហុងដាឌ្រីម  បណ្ដាលឲ្យរថយន្តបង្កនិងរថយន្តរងគ្រោះរងការខូចខាតយ៉ាងដំណំ  រីឯម៉ូតូហុងដាឌ្រីមខូចខាតបន្តិចបន្តួច ប៉ុណ្ណោះ ។ 
    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ  មានបុរសម្នាក់ជាម្ចាស់ម៉ូតូហុងដាឌ្រីមរបួសចំក្បាលបន្តិចបន្ទួច  តែម្ចាស់រថយន្តPriusរងរបួសគួរសម្យត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ  ។ 
 ក្រោយកេីតហេតុ  ភាគីរថយន្តបង្ក Tundra បានសម្របសម្រួលជាមួយម្ចាស់ម៉ូតូ រងគ្រោះ  ដោយព្រមសងថ្លៃខូចខាត  និងថ្លៃព្យាបាលរបួសមួយចំនួនដេីម្បីបញ្ចប់រឿង  ។ បន្ទាប់មកភាគីរថយន្តបង្ក Tundra បានព្យាយាមទាក់ទងទៅខាងរថយន្តរងគ្រោះម៉ាក  Prius ផងដែរតែទាក់ទងមិនបាន  ទេីបសមត្ថកិច្ចមូលដ្ឋាន  សហការជួយសមត្ថកិច្ចជំនាញចរាចរណ៍  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក  រង់ចាំដោះស្រាយគ្នានៅពេលក្រោយ  ៕  ដោយ  ៖  ជីម ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner