កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវសភាបោះឆ្នោតគាំទ្រជាអនុប្រធានទី១ រដ្ឋសភា (Video Inside)

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បានបោះឆ្នោតគាំទ្រជាអនុប្រធានទី១ រដ្ឋ សភាហើយនៅថ្ងៃទី២៥វិច្ឆិកានេះ។ ការបោះឆ្នោតគាំទ្រទាំងស្រុងក្នុងកិច្ចប្រជុំសភាពេញអង្គថ្ងៃព្រហស្បតិ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គឺជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈ កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិ ព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ខេត្តព្រៃវែង។

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលជាសមាជិកអចិ ន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជ កម្មនៃសកលវិទ្យាល័យ NCGU ក្នុងសហរដ្ឋអាមេរិក នៅ ឆ្នាំ២០០០។ លោកបានបញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Business law Ph.D. ឆ្នាំ២០០៤, និងជាប់ជា បណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួលសញ្ញា បត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនវិជ្ជា វិទ្យាសាស្ត្រសេដ្ឋ កិច្ច ឆ្នាំ ២០១០។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner