ប្រមុខរាជរដ្ឋាភិបាលរំលឹកខួប១៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌពិភពពិភពលោក (Video Inside)

កម្ពុជាបានរំលឹកខូប១៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំរបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភព លោក។ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជាបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាល ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការ យូណេស្កូ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុក ជាផ្លូវការថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាខួបទី១៦ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ។

សម្តេចតេជោបានសរសេរថា ល្ខោនស្បែកធំ ឬ «ណាំងស្បែកធំ» គឺជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពី ស្បែក មកសម្តែងជាឈុតឆាក សាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេពដែលភាគច្រើនជារឿងបែបព្រហ្មណ៍ សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយដែលបានកើតឡើង នៅពេល មានព្រហ្មសាសនាចូលមកក្នុងទឹកដី ខ្មែរ។

សិល្បៈប្រភេទនេះ កាលពីដើម ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រ នឹងសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះ មហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីរៀបសក្ការៈរបស់ឥស្សរជនល្បីៗតែប៉ុណ្ណោះ ។

សម្ដេចនាយករដ្ឋមន្ត្រី បាន ថ្លែងក្នុងហ្វេសប៊ុក លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់ៗរូប ត្រូវមានភារកិច្ច កិច្ចការពារបេ តិកភណ្ឌវប្បធម៌របស់ ខ្មែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner