ពលរដ្ឋខ្មែរក្រៅប្រទេសថ្កោលទោស សម រង្ស៊ី ជុំវិញនយោបាយបំភិតបំភ័យដកសញ្ជាតិ (Video Inside)

ពលរដ្ឋខ្មែរនៅក្រៅប្រទេស បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រើនយោបាយបំភិតបំភ័យពលរដ្ឋខ្មែរ អាមេរិកជុំវិញការដកសញ្ជាតិ។

ទណ្ឌិត សម រង្ស៊ី ដោយសារតែនយោបាយលាបពណ៌អាក្រក់ដាក់មកលើខ្មែរក្នុង ស្រុក, ការនិយាយអាក្រក់អំពីខ្មែរនិងការស្វែងរកបរទេស ដើម្បីការដាក់ទណ្ឌកម្មនិងសម្ពាធមកលើខ្មែរក្នុងស្រុក ត្រូវបានពលរដ្ឋខ្មែរនៅក្រៅប្រទេស បានបកអាក្រាតនិងជេរប្រមាថជុំវិញនយោបាយសម្លាប់ជាតិឯងនោះ។

ទណ្ឌិត សម រង្ស៊ី នោះ ដើម្បីបំបិទសម្លេងអ្នករិះគន់ក្រៅប្រទេសជាពិសេសពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក ដែលតែងបកអាក្រាតនូវនយោបាយពិសពុលនិងអាក្រក់របស់ខ្លួន វេលាចុងក្រោយនេះ បានប្រើវិធីបំភ័យនៃ ការដកសញ្ជាតិអាមេរិកចេញពីពលរដ្ឋខ្មែរដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner