អប្សរាព្រឹកនេះ ២៦ វិច្ឆិកា ២០២១

មាតិការព្រឹក ២៦-វិច្ឆិកា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L3    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងត្រូវពង្រឹងបន្ថែមនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីកំណើនរួមគ្នាប្រកប ដោយចីរភាព និងការចែករំលែក ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ៕ …សម្លេងសម្ដេចតេជោ… (ដោយលឹមហួត, ពិសិដ្ឋ, វណ្ណលុក, សុខ ណេត)

L4    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំកំពូល ASEM ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់ជាថ្មីពី សារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា ៕ …សម្លេងសម្ដេចតេជោ… (ដោយលឹមហួត, ពិសិដ្ឋ, វណ្ណលុក, សុខ ណេត)

L5    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីគោលបំណងសំខាន់ចំនួន ៦ចំណុច នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នេះ ៕ …សម្លេងសម្ដេចតេជោ… (ដោយលឹមហួត, ពិសិដ្ឋ, វណ្ណលុក, សុខ ណេត)

D6  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតអោយលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ្ធ)

BT1  រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទ្បើងថា ការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថាន ពិតជាមានសារៈសំខាន់ំណាស់ សម្រាប់ប្រទេសជាតិ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ)

L2    ធនាគារជាតិ នៃកម្ពុជា និងធនាគារ រដ្ឋវៀតណាម បើកកិច្ចប្រជុំជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត + អាន កាត់ត លោក វណ្ណលុក)

D5    រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឲ្យស្វែងយល់ពីអាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ     អាស៊ាន នៅឆ្នាំក្រោយ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

N21  ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីសម្រេចបាន២៧%ហើយ  ត្រូវនឹងទឹកប្រាក់៣៥៨ លានដុល្លា៕…ឃ្លីប(វេបសាយ)(សម្រួលអត្ថបទ អាន កាត់ត សុខ ណេត)

CH- ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព៕… (ឃ្លីប)

CH1  វិសាខា ឈ្នះពានសម្ដេចតេជោហ៊ុន សែន ថ្នាក់ជាតិ២រដូវកាលជាប់ៗគ្នា ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី, សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ៕…អានផ្ទាល់

វគ្គទី២៖

SB2   អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរចាត់វិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេនិងនៅតាមដងផ្លូវសាធារណៈ៕…អានផ្ទាល់

C12    រដ្ឋលេខាធិការក្រសួងសាធារណៈការ  ស្នើរអោយអ្នកប្រើប្រាស់ផ្លូវថ្នល់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕…លោក ឃិន គន្ធា…ឃ្លីប…

D2  ភាគី កម្ពុជា-ថៃ ជួបប្រជុំពិភាក្សាគ្នាការគ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

BH1   ក្រុមការងារ អាជ្ញាធរជាតិអប្សរា កាត់ក្រីដើមឈើ ដែលមានហានិភ័យខ្ពស់ នៅខ្លោងទ្វារដីឆ្នាំង ដើម្បីធានាការពារសុវត្ថិភាព ជូនភ្ញៀវទេសចរ ៕ …ឃ្លីប… (អត្ថបទ រូប​ភាព លោក ស៊ាន សុផាត + កាត់ត លោក​ ប៊ុន​ហុក + អាន កញ្ញា ឃុន ស្រីនុច)

D7  អភិបាលខេត្តកំពត ថ្លែងថា  ដីគឺជាជីវិត ហើយការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

BH3   អភិបាលខេត្តកំពង់ចាម ជួបប្រជុំ ជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការ របស់រដ្ឋបាលខេត្ត ៕    …អានផ្ទាល់… (អត្ថបទ រូបភាព លោក លីពៅ)

BH4   ឯកឧត្ដម ជា សុមេធី ចែកបន្តោងកាត សម្រាប់ដាក់កាតចាក់វ៉ាក់សាំង ជូនសិស្សានុសិស្ស ទាំង១៣ក្រុង ស្រុក នៃខេត្តព្រៃវែង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុតនាង)

D4  សហគមន៍កសិកម្មចំនួន៦  ស្ម័គ្រចិត្តចូលរួមបង្កើតជាសហភាពសហគមន៍កសិកម្ម ដែលមានកាគាំទ្ររ ពីក្រុមហ៊ុនចំនួន២ ជួយស្វែងរកទីផ្សារកសិកម្ម ៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1    សហរដ្ឋអាមេរិក​អញ្ជើញ​កោះ​តៃវ៉ាន់​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ ដែល​បង្ក​កំហឹង​ពី​ចិន​​៕…អានផ្ទាល់

G2    អាមេរិក​ដាក់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​យោធា​ចិន ប៉ាគីស្ថាន និង​រុស្ស៊ី​ក្នុង​បញ្ជី​ខ្មៅ​៕…អានផ្ទាល់

G7    វិភាគអន្តរជាតិ៖ ទំនាក់ទំនងស្អិតល្មួតរវាងចិន និងរុស្ស៊ី អាចនឹងក្លាយជាបក្សសម្ព័ន្ធដ៏ធំមួយ ៕…អានផ្ទាល់

G6    ចិននឹងនាំចូលផលិតផលកសិកម្មតម្លៃ ១៥០ប៊ីលានដុល្លារពីអាស៊ាន ដែលកើនឡើងជិតទ្វេដងពីកម្រិតបច្ចុប្បន្ន៕…អានផ្ទាល់

G4     ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ចិន និងជប៉ុន សហការគ្នាបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ជាតិដើម្បីទម្លាក់តម្លៃប្រេងឆៅពិភពលោក ៕…អានផ្ទាល់

G3    ក្រុមហ៊ុន Apple ព្រមាន​សកម្មជន​ថៃ​មួយ​ចំនួន​ថា ទូរស័ព្ទ​របស់​ពួក​គេ​អាច​នឹង​តាមដាន​ដោយ​រដ្ឋាភិបាល៕…អានផ្ទាល់

G5    ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសវៀតណាម ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R110 តើអ្នកចូលចិត្តការធ្វើដំណើរបែបផ្សងព្រេងដែរ រឺ ទេ? តើអ្នកចូលចិត្តឡើងភ្នំដែរ រឺ ទេ? តើអ្នកចូលចិត្តគយគន់ទេសភាពធម្មជាតិពីទីកន្លែងខ្ពស់ដែរ រឺ ទេ? បើសិនជាលោកអ្នកចូលចិត្តចំនុចទាំងនេះ ភ្នំណាមលៀរ គឺជាទីកន្លែងល្អបំផុតមួយ ដែលអ្នកមិនគួររំលងពេលមកដល់ខេត្តមណ្ឌលគិរីឡើយ។…ឃ្លីប

-ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner