សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិ-ត្យ នៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញជាគណៈអធិបតី បើកសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្ដីពី “ភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩៖ បញ្ហាប្រឈម និងកាលានុវត្តភាព” ដែលរៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញផ្តល់បាឋកថាពិសេស ស្តីពី “ទស្សនវិស័យនៃបទប្បញ្ញត្តិ លើផលប៉ះពាល់ក្នុងវិស័យហិរញ្ញវត្ថុ និន្នាការដែលកំពុងលេចឡើង ក្នុងប្រទេស និងក្នុងតំបន់ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ ហើយនិងយុទ្ធសាស្ត្រជាតិ ក្នុងការលើកកម្ពស់ភាពធន់ នៃវិស័យហិរញ្ញវត្ថុ” ។ ដោយ/ វ៉េង លឹមហួត

សាធារណជនអាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ៖htt://qrco.de/amc2021

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner