គណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃផ្លូវចំនួន ៣ គម្រោង

កំពង់ស្ពឺ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះទៅត្រួតពិនិត្យ វាយតម្លៃផ្លូវចំនួន ៣គម្រោងដូចខាងក្រោម៖

-គម្រោងទី១ ៖ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ពាន់ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសម្ខាងៗ មានប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

-គម្រោងទី២ ៖ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួស ចំនួន ០២ខ្សែ ប្រវែងសរុប ៨ពាន់ ២៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សំណង់លូគ្រប់ប្រភេទចំនួន ២៧កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០៤កន្លែង តភ្ជាប់ពីភូមិដូនឪ ឃុំត្រពាំងរាំង ទៅភូមិស្រែសំរោង ឃុំស្រែសំរោង និងពីភូមិស្នាយអញ្ចិត ឃុំស្នាយអញ្ចិត ទៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។

-គម្រោងទី៣ ៖ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ៧ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់
០,២ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ៩កន្លែង តភ្ជាប់ពីភូមិព្រៃខ្មៅ ឃុំស្រែក្នុង ទៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។
គម្រោងទាំង៣ ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

ជាលទ្ធផលចំពោះគម្រោងទី ១ និងទី ២ គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% និងគម្រោងទី ៣ បានសម្រេចទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner