Newcastle ត្រៀមប្រជែងជាមួយ Real Madrid និង Man City ដើម្បីនាំយកខ្សែប្រយុទ្ធរបស់ Benfica

ក្រុម NEWCASTLE បានចូលរួមក្នុងបញ្ជីជាមួយក្រុមជាច្រើនដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងរបស់ Benfica គឺ ខ្សែប្រយុទ្ធ Darwin Nunez ។
យោងតាមសារព័ត៌មានព័រទុយហ្គាល់ បានអោយដឹងថា ក្លឹបដែលកំពុងគ្រប់គ្រងដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត “កំពុងរៀបចំឯកសារ សម្រាប់នាំយកកីឡាករវ័យ ២២ ឆ្នាំរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ NEWCASTLE នឹងត្រូវប្រជែងជាមួយក្លឹបធំៗមួយចំនួន ផ្សេងទៀតរួមមាន Real Madrid, Inter Milan, Athletico Madrid និង Manchester City ដែលចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះផងដែរ។


Benfica បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនចង់បាត់បង់តារាវ័យក្មេងរូបនេះក្នុងរដូវកាលនេះនោះទេ។ ប្រសិនបើខ្សែប្រយុទ្ធរូបនេះត្រូវចាកចេញក្នុងខែមករា វាទំនងជាថាក្លឹបនឹងត្រូវ លក់សម្រាប់លក្ខខណ្ឌដោះលែង ដែលបច្ចុប្បន្នមានតម្លៃ ១៥០ លានអឺរ៉ូ។


Nunez មានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួនចំនួន ១៥ លើកសម្រាប់ Benfica ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង assist ២គ្រាប់។ ខណៈការបង្ហាញខ្លួនសម្រាប់ក្រុម Uruguay បានចំនួន ៦ ដង ដោយស៊ុតបញ្ចូលទីបាន២ គ្រាប់។កីឡាករវ័យក្មេងរូបនេះបានក្លាយជាកីឡាករថ្លៃបំផុតរបស់ Benfica កាលពីឆ្នាំមុន បន្ទាប់ពីចាកចេញពី Almeria ក្នុងតម្លៃ ២៤ លានអឺរ៉ូ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner