អ៊ុង វិសាល បានប្តេជ្ញា ពង្រឹងសមត្ថភាពដើម្បីដណ្តើមជម្រើស១១នាក់ដំបូង

កីឡាករ អ៊ុង វិសាល បានសម្រេចចិត្តចាកចេញពីក្លិបពាក់កណ្តាលអាជីព N T ខេត្តកណ្តាល ទៅចូលរួមជាមួយក្លិបឬទ្ធិសែន ខេត្តកំពង់ឆ្នាំង ត្រៀមលីគលំដាប់ទី២ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។


អ៊ុង វិសាល អះអាងថា មូលហេតុដែលសម្រេចចិត្តចាកចេញពីក្លិបចាស់ ដោយសារមើលឃើញថា ក្លិបមួយនេះមានចក្ខុវិស័យវែងឆ្ងាយ អាចអោយខ្លួនអភិវឌ្ឍសមត្ថភាពទៅកាន់លីគកំពូលកម្ពុជា ។ ហើយអ្វីដែលធ្វើឲ្យមានទំនុកចិត្តកាន់តែខ្ពស់នោះ គឺក្លិបមានថ្នាក់ដឹកមានការដឹកនាំត្រឹមត្រូវ គ្រូបង្វឹកមានបទពិសោធន៍ច្រើន ក្នុងការបង្ហាត់ជម្រុញសមត្ថភាពឲ្យរូបគេកាន់តែខ្លាំង ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ការចូលរួមក្លិបឬទ្ធិសែននេះ រូបគេប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឲ្យរីកចំរើន ដើម្បីដណ្តើមកៅអី១១នាក់ដំបូង ក្នុងក្លឹប ។


សូមបញ្ជាក់ថា អតីតខ្សែប្រយុទ្ធ ក្លឹប TN កណ្តាល អ៊ុង វិសាល ដាក់ក្តីសង្ឈឹមជឿជាក់ថា វត្តមានរបស់គេ នឹងក្លាយជាចំណែកមួយជួយជម្រុញឲ្យក្លិបឈ្នះពានលីគលំដាប់ទី២ ដើម្បីឡើងទៅលីគកំពូលកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner