នាយករដ្ឋមន្ត្រីឡាវគ្រោងធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជាសប្តាហ៍ក្រោយ (Video Inside)
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសកម្ពុជានាសប្តាហ៍ខាងមុខនេះ។ មន្ត្រីរាជរដ្ឋាភិបាលថ្លែងថានាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ នឹងធ្វើទស្សនកិច្ច២ថ្ងៃ គឺថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយ:ពេលពីរថ្ងៃ នៅកម្ពុជានេះ នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ, និង អញ្ជើញ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕