សម្តេច សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតថ្មីវៀតណាម (Video Inside)

ប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានទទួលជួបឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំកម្ពុជានៅ ថ្ងៃទី២៦វិច្ឆិកានេះ នៅវិមានព្រឹទ្ធសភា។ ឯកអគ្គរដ្ឋទូតថ្មីវៀតណាមលោកង្វៀន ហ៊ុយ តាំង បានថ្លែងវាយតម្លៃ ខ្ពស់ជុំវិញគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននាំឲ្យកម្ពុជាបានបើកដំណើរការប្រ ទេសសាឡើងវិញ។

ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាន​ជួយឧប ត្ថម្ភថវិកានិងគ្រឿងបរិក្ខារពេទ្យ និងវ៉ាក់សាំងជូនប្រជាជនវៀតណាម។ លោកបានចាត់ទុកថា នេះគឺជាសក្ខីភាព មួយដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ លោក ង្វៀន ហ៊ុយ តាំង បានសន្យាថា ក្នុងបេស កកម្មការទូតនៅព្រះរាជាណាចក្រមម្ពុជានេះ លោកនឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំ និងរួមចំ ណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនខ្លាំងថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍បង្ហាញការជឿជាក់លើការបំពេញបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតថ្មីវៀតណាមនេះ ដែលនឹងខិតខំបន្តលើកកម្ពស់ចំណងមិត្តភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ ល្អរវាងប្រជាជននិងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ដ៏ធំ ធេងទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner