បុរសប្រមាថកម្លាំងនគរបាលចរាចរណ៍ត្រូវបានចាប់ដាក់ខ្នោះ (Video Inside)

បុរសម្នាក់ដែលបើកបរល្មើសច្បាប់ចរាចរណ៍ហើយថែមទាំងប្រមាថដាក់លើមន្ត្រីនគរបាលចរាចរណ៍ក្នុងហេតុ ការណ៍មួយកើតឡើងនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានចាប់ដាក់ខ្នោះនិងបញ្ជួនទៅតុលាការ។ យោង តាមរួបភាពបង្ហោះលើបណ្តាញសង្គម, បុរសពាក់អាវសដែលជិះម៉ូតូបញ្ច្រាសទិសនិងបានបុកជាមួយអ្នកធ្វើ ដំណើរមកពីទិសស្របម្ខាងទៀត ត្រូវបាននគរបាលចរាចរណ៍ឃាត់ ប៉ុន្តែបុរសរូបនោះបែរជាបញ្ចេញអកប្បកិរិ យាគគ្លើននិងប្រមាថដាក់មកលើសមត្ថកិច្ច ។

បុរសដែលប្រមាថនគរបាលចរាចរណ៍នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនវេលារសៀលថ្ងៃទី២៦វិច្ឆិកានៅម្តុំ ស្តុបផ្សារដើមគរក្នុងខណ្ឌទួលគោកពេលកំពុងធ្វើដំណើរតាមផ្លូវ។

យោងតាមមន្ត្រីនគរបាលបុរសពាក់អាវសនោះ មានឈ្មោះ យឹម វ៉ាន់ដា អាយុ២៧ឆ្នាំ មានមុខរបរជាសន្តិសុខឯក ជន។ ហេតុការណ៍ប្រមាថដាក់មកលើសមត្ថកិច្ចនេះ បានកើត ឡើងកាលពីថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១នាចំណុច ស្ពានអាកាសស្ទឹងមានជ័យ។ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ត្រូវបាន គេដកស្រង់ប្រសាសន៍នៅ ថ្ងៃទី២៦វិច្ឆិកានេះដែលបញ្ជាក់ប្រាប់សមត្ថកិច្ចក្រោមបង្គាប់ថាបើមានករណី ប្រមាថ ដាក់មកលើមន្ត្រីនគរបាលចរាចរណ៍បែបនេះទៀត ត្រូវចាប់វាយខ្នោះជាបន្ទាន់និងបញ្ជួនទៅតុលាការដើម្បីធ្វើ ការដាក់ទោសពីបទរារាំង, បំផ្លាញកិច្ចការរបស់នគរបាលនិងប្រមាថមកលើកងកម្លាំងនគរបាល។ ជនសង្ស័យ ឈ្មោះយឹមវ៉ាន់ដា ត្រូវគេរាយការណ៍កំពុងស្ថិតក្រោមសាកសួរក្នុងរង្វង់ដែនសមត្ថកិច្ចនគរបាលមុននឹងបញ្ជួន ទៅតុលាការ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner