ជប៉ុនរឹតបន្តឹងព្រំដែនសម្រាប់អ្នកដំណើរចំណូលថ្មី ក្រោយមានក្ដីបារម្ភលើវ៉ារ្យង់អូមីក្រុង

រដ្ឋាភិបាល​ជប៉ុន​បាន​រឹត​បន្តឹង​ព្រំដែន​សម្រាប់​អ្នក​ដំណើរ​មក​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក ក្នុង​ការ​ចូល​ប្រទេស​របស់​ខ្លួន ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​កកើត​វ៉ារ្យង់​ថ្មី​គឺ វ៉ារ្យង់​អូមីក្រុង ដែល​រកឃើញ​ករណី​វីរុស​កូវីឌ​១៩​​ដំបូង​នៅ​តំបន់​អាហ្វ្រិក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អង្គារ ហើយ​មាន​សុពលភាព​រយៈពេល​មួយ​ខែ។ បន្ថែម​ពី​លើ​នេះ​ ការ​ដាក់​បម្រាម​នេះ​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជប៉ុន​នោះ​ទេ។ សម្រាប់​អ្នក​ដំណើរ​បរទេស ដែល​មាន​បំណង​មក​ជប៉ុន​ ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​កំណត់​ដោយ​រដ្ឋ​រយៈពេល​ចាប់​ពី​ ៣ថ្ងៃ ទៅ ១០ថ្ងៃ។

លោក គីស៊ីដា បាន​ប្រាប់​អ្នក​សារពត៌មាន​​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «វិធានការ​នេះ​ជា​វិធានការ​បង្ការ និង​វិធានការ​បន្ទាន់​មួយ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ករណី​អាក្រក់​ណា​មួយ​កើត​ឡើង»។

តាម​ពិត​ទៅ​កាល​ពី​ចុង​សប្ដាហ៍​មុន ជប៉ុន​បាន​ធ្វើ​ការ​រឹត​បន្តឹង​ចំពោះ​ការ​មក​ដល់​របស់​អ្នក​ដំណើរ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ចំនួន​ ៨ទៀត​មក​ពី​តំបន់​នេះ។

គិត​ត្រឹម​ពេល​នេះ​ ជប៉ុន​នៅ​មិន​ទាន់​រក​ឃើញ​មាន​វត្តមាន​នៃ​វ៉ារ្យង់​វីរុស​អូមីក្រុង​ទេ តែ​មាន​អ្នក​ដំណើរ​មក​ពី​ប្រទេស​ណាមីប៊ី ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ទាំង ៨ខាង​លើ​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ព្រលាន​យន្តហោះ​ជប៉ុន។ អាជ្ញាធរ​សុខាភិបាល​ជប៉ុន​កំពុង​តែ​ពិនិត្យ​រក​មើល​ថា អ្នក​ដំណើរ​នេះ​មាន​ផ្ទុក​អូមីក្រុង​ ឬ យ៉ាង​ណា ដោយ​ការ​ស្វែងរក​នេះ​អាច​ចំណាយ​ពេល​ដល់ ៥ថ្ងៃ​ឯណោះ៕

@VŒ^ƒRƒƒiƒEƒCƒ‹ƒX‚̐V‚½‚ȕψي”uƒIƒ~ƒNƒƒ“Š”v‚ð„‚é…Û‘΍ô‚ɂ‚¢‚āA‹LŽÒ‚ÌŽ¿–â‚É“š‚¦‚éŠÝ“cŽñ‘Š‚Q‚X“úŒßŒãAŽñ‘ŠŠ¯“@

ប្រភព៖ The Japan Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner