លោកស៊ី ជីនពីង ប្ដេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ចំនួនមួយពាន់លានដូសទៅឱ្យទ្វីបអាហ្វ្រិក

កាល​ពី​ថ្ងៃ​ចន្ទ ទី​២៩​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​និយាយ​ថា​ប្រទេស​លោក​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩​ចំនួន​មួយ​ពាន់​លាន​ដូស​បន្ថែម​ទៅ​ឱ្យ​ទ្វីប​អាហ្វ្រិក​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ហោច​ណាស់​ ១០ ពាន់​ដុល្លារ​ក្នុង​ទ្វីប​នេះ​នៅ​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ​។

ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ជិត​ ២០០ លាន​ដូស​ទៅ​ឱ្យ​អាហ្វ្រិក​រួច​ទៅ​ហើយ​។ ទ្វីប​នេះ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ជាង​គេ​ក្នុង​ពិភពលោក​ ខណៈ​ពេល​ដែល​ការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ជុំវិញ​ការ​រក​ឃើញ​វីរុស​កូរ៉ូណា​បម្លែង​ថ្មី «អូមីក្រុង» នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​តាម​រយៈ​វីដេអូ​បើក​វេទិកា​កិច្ច​សហប្រតិបត្តិការ​ចិន-អាហ្វ្រិក​លោក​ស៊ី​បាន​និយាយ​ថា​វ៉ាក់សាំង​ចំនួន​ ៦០០ លាន​ដូស​នឹង​ផ្ដល់​ជូន​ជា​ការ​បរិច្ចាគ​ពី​ប្រទេស​ចិន​ ហើយ​ ៤០០ លាន​ដូស​ផ្សេង​ទៀត​ផ្គត់ផ្គង់​ដោយ​មធ្យោបាយ​ផ្សេង​ទៀត​ ដូចជា​ការ​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ចិន​ នៅ​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner