ចិនប្ដេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូសទៅឱ្យទ្វីបអាហ្វ្រិក

អត្ថបទដោយ៖
AMS OneMinute

វ៉ាក់សាំងចំនួន ៦០០លានដូស នឹងផ្ដល់ជូនជាការបរិច្ចាគ ហើយ ៤០០លានដូសទៀតផ្គត់ផ្គង់ដោយការផលិតរួមគ្នាជាមួយក្រុមហ៊ុនចិននៅប្រទេសអាហ្វ្រិកមួយចំនួន។

ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជិត ២០០លានដូសទៅឱ្យអាហ្វ្រិករួចទៅហើយ ខណៈទ្វីបនេះមានអត្រាចាក់វ៉ាក់សាំងទាបជាងគេក្នុងពិភពលោក ហើយការព្រួយបារម្ភកំពុងកើនឡើង ជុំវិញការរកឃើញវីរុសកូរ៉ូណាបម្លែងថ្មី Omicron។

ប្រធានាធិបតី Xi ជំរុញឱ្យក្រុមហ៊ុនចិនធ្វើការវិនិយោគយ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងទ្វីបអាហ្រ្វិកក្នុងពេល ៣ឆ្នាំខាងមុខ។

ប្រភព៖ Reuters

ads banner