មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ឆ្នាំ២០២២កម្ពុជាគ្រោងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដានៅតាមខេត្តមួយចំនួនបន្ថែមទៀត

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដានៅតាមបណ្ដាខេត្តមួយចំនួនទៀតក្នុងឆ្នាំ២០២២ខាងមុខ ស្របពេលដែលទីតាំងចាក់សំរាមមានស្តង់ដានៅខេត្តព្រះសីហនុបានកំពុងដាក់ឲ្យដំណើរការកាលពីថ្មីៗកន្លងមក។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពេលទស្សនៈកិច្ចនៅទីតាំងចាក់សំរាម ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ៣០ ខែ វិច្ឆិកាឆ្នាំ ២០២១នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា ទីលានចាក់សំរាមនៅខេត្តព្រះសីហនុគឺជាទីលានតាមលក្ខណៈស្តង់ដាត្រឹមត្រូវ ហើយទីលាននេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅដើមខែវិច្ឆិកាកន្លងមក។ទីលាននេះក៏ជាគម្រោងរបស់រាជរដ្ឋាភិបាលដែរ។ ក្រសួងបរិស្ថានកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតទីលានចាក់សំរាមដែលមានស្តង់ដារបៀបនេះតាមបណ្តាខេត្តមូយចំនួនទៀត ហើយរំពឹងថានៅដើមឆ្នាំ ២០២២ខាងមុខយើងនឹងមានទីលានចាក់សំរាមបែបស្តង់ដាបែបនេះប្រមាណ៥-៦កន្លែងទៀត។
បើតាម ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងដែរថាសម្រាប់គម្រោងដែលរាជរដ្ឋាភិបាលគ្រោងបង្កើតទីលាន់ចាក់សំរាមបែបស្តង់ដានេះមានដូចជាខេត្តកែបមានទីលានរួចហើយ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបងជាដើម។ជាមួយគ្នានេះក្រសួងបរិស្ថាននឹងធ្វើការជាមួយដៃគូបន្ថែមទៀតសម្រាប់ការបង្កើតទីលានចាក់សំរាមលក្ខណៈស្តង់ដានេះដូចជាសៀមរាប ខេត្តជាប់ព្រំដែនដូចជាបន្ទាយមានជ័យ ព្រៃវែង គោលដៅរបស់ក្រសួងបរិស្ថាននឹងគ្រប់គ្រងសំរាមឱ្យបានល្អដែលជាផ្នែកមួយនៃគោលនយោបាយជាតិក្នុងការគ្រប់គ្រងសំណល់រឹងសំរាម ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។
ឯកឧត្តម នេត្រ ភក្រ្តាបានមានប្រសាសន៍ដែរថា គោលដៅរបស់ក្រសួងបរិស្ថានគឺធ្វើការគ្រប់គ្រងកាកសំណល់រឹងសំរាមឲ្យបានល្អដែលជាផ្នែកមួយនៃគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលបានដាក់អនុវត្ត ហើយអ្វីដែលសំខាន់គឺការផ្សព្វផ្សាយក៏ដូចជាការផ្តល់ផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។
ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការឱ្យដឹងបន្ថែមថា”ក្នុងមួយថ្ងៃសំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង១ ម៉ឺនតោន ហើយក្នុងមួយឆ្នាំសំណល់សំរាមមានប៉ុន្មាន ៤លានតោន។ដោយឡែកនៅក្នុងខេត្តព្រះសីហនុគឺមានសំរាមចន្លោះពី ៣៥០ -៤០០តោនត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។តាមការសិក្សាក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយគឺជាសំរាមសំណល់សរីរាង្គ ,២០ភាគរយជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មានគឺជាសំណល់រឹង”។
ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថាក្រសួងបរិស្ថានជំរុញឲ្យមានការកែច្នៃនិងការដកហូតញែកសំរាមទៅតាមប្រភេទរបស់វា។បច្ចុប្បន្ននេះតាមគោលការរបស់ក្រសួងគឺតម្រូវឱ្យប្រជាពលរដ្ឋធ្វើការញែកសំរាមដើម្បីកាត់បន្ថយសំណល់សំរាមយកមកចាក់នៅលើទីលានដែលធ្វើឱ្យជួយកាត់បន្ថយចំនួនតិច ហើយវានឹងជួយឱ្យទីលានចាក់សំរាមប្រើបានយូរផង។
ឯកឧត្តមរដ្ឋលេខាធិការបានពន្យល់ជុំវិញបញ្ហានេះថា៖”ទីតាំងចាក់សំរាមនៅព្រះសីហនុមែន ៤រណ្ដៅលើទំហំដី៥ហិកតាដោយគម្រោងចាក់រយះពេល ៥ ឆ្នាំប៉ុន្តែវាក៏អាចប្រែប្រួលផងដែរអាស្រ័យលើកំណើននៃសំរាម”។
ឯកឧត្តមបន្ថែមថាបច្ចុប្បន្នសំរាមប្រមាណ ១០ភាគរយ បានយកទៅធ្វើការកែច្នៃ ហើយក្រៅពីនោះបានយកទៅចាក់នៅទីលាន។ប៉ុន្តែនៅតាមបណ្តាប្រទេសផ្សេងទៀតប្រជាពលរដ្ឋដែលយល់ដឹងពីការញែកសំរាមគឺសំរាមដែលគេយកទៅចាក់ចោលនៅទីតាំងចាក់សំរាមមានចំនួនតិចតួច ហើយប្រទេសខ្លះសឹងថាអត់មានសំរាមថែមទៀត។
ទាក់ទិនរឿងសំរាមនេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ក្នុងមួយឆ្នាំសំរាមមានការកើនឡើងប្រមាណជាង ១០ភាគរយ ទាំងនេះដោយសារកំណើនសេដ្ឋកិច្ចនិងការប្រើប្រាស់ច្រើន និងកំណើនប្រជាពលរដ្ឋផងដែរ។ក្នុងករណីដែលមិនអាចគ្រប់គ្រងសំណល់រឹងបាននោះទេសំរាមនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពសោភ័ណភាពបរិស្ថាន។
ឯកឧត្តមលើកឡើងទៀតថាខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមនេះដោយសារខេត្តនេះជាខេត្តពហុបំណងលើគ្របើវិស័យមានវិស័យកឧស្សាហកម្ម កំពង់ផែព្រលានយន្តហោះ ទេសចរណ៍ជាដើម។
ដោយឡែក លោកហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានគ្រប់គ្រងសំរាមទីប្រជុំជននៅខេត្តព្រះសីហនុបានលើកឡើងថាទីលានចាក់សំរាមអូតា សេកក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃសំរាមដែលប្រើប្រាស់ចោលមានចំនួន ២៥០តោនហើយសំរាមទាំងនេះគឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេវាក៏មកពីស្រុកព្រៃនប់ដែលអនុវត្តប្រតិបត្តិករចំនួនពីក្រុមហ៊ុន៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner