នាយករដ្ឋមន្ត្រីឡាវកោតសរសើរការដឹកនាំស្ថាប័នព្រឹទ្ធសភាកម្ពុជាក្នុងការជួបពិភាក្សាជាមួយសម្តេច សាយ ឈុំ (Video Inside)

នាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញជួបប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានៅថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ច។ លោក ផនខាំ វីផាវ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា និងបាន សម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិ បាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាបានជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្តាត់នឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តីសាយឈុំ បានថ្លែងលើកទឹកចិត្តរដ្ឋាភិបាលឡាវ ក្នុង ការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner