មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី (Video Inside)

មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភា ក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំកម្ពុជានាព្រឹកថ្ងៃទី៣០វិច្ឆិកានៅទីបញ្ជាការដ្ឋានកងទ័ព ជើងគោកជាយរាជធានី។

ឯកអគ្គរដ្ឋទូតសឹង្ហបុរី លោកជំទាវ តែវ ឡាយឆេង  Teo Lay Cheng បានលើកឡើង ជុំវិញទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី និងលោកជំទាវ បានបង្ហាញនូវ បំណងបន្តពង្រឹងនិងពង្រីកចំណងទំនាក់ទំនងឲ្យខ្លាំងក្លាបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែង នូវ ការកោតសរសើរចំពោះភាពជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងយុទ្ធនាការប្រយុទ្ធ នឹង ជំងឺកូវីដ-១៩ និងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង បានសម្តែងការស្វាគមន៍ និង អបអរសាទរ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រ ទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ ប្តូរទស្សនកិច្ចសិក្សា, លំហាត់ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារ ជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការ ពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner