រដ្ឋបាលរាជធានីប្រញាប់និរាករណ៍ការសម្រេចផ្អាកអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ដោយបានប្រកាសបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

គួរបញ្ជាក់ថាក្នុង សេចក្តីសម្រេចមួយកាលពីថ្ងៃទី២៩វិច្ឆិកា, រដ្ឋបាលរាជធានីបានប្រកាសបន្តផ្អាកអាជីវកម្មខារ៉ាអូខេ, រង្គសាល និងឌីស្កូតែកនោះ រយៈពេលមួយសប្តាហ៍ទៀតរហូតដល់ថ្ងៃទី៥ធ្នូ។

ប៉ុន្តែសេចក្តីសម្រេចថ្មីមួយចុះថ្ងៃទី៣០វិច្ឆិកា បាននិរាករណ៍ការផ្អាកនោះវិញ និង បានបញ្ជាក់ថារដ្ឋបាលរាជធានីអនុញ្ញាតបើកដំណើរការឡើងវិញចំពោះ អាជីវកម្មខារ៉ាអូខេ, រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០វិច្ឆិកានេះតទៅតាមគន្លងប្រក្រតីភាពថ្មី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner